អេស្ប៉ាញ៖ ក្រោយធ្លាក់ចេញពី Champions League កាលពីយប់មិញនេះ លោក Ole Solskjaer បាននិយាយថា លោកពិតជាទទួលស្គាល់ថាក្រុមរបស់លោក ស្ថិតនៅក្នុងកម្រិតក្រោម Barcelona នៅឡើយទេ ក្នុងការប្រកួតប្រជែងពានរង្វាន់ UEFA Champions League។ គ្រូបង្វឹករបស់ Manchester United បាននិយាយថា៖ “ខ្ញុំគិតថាក្រុម Barcelona ជាក្រុមដែលសាកសមបំផុតក្នុងការឈ្នះ Champions League រដូវកាលនេះ។ បើសិនមើលទៅលើស្ថានភាពរបស់ក្រុមពួកគេនាពេលបច្ចុប្បន្ននេះ អ្វីៗក៏អាចកើតឡើងបានដែរ”។

លោក Ole Gunnar Solskjaer

ក្រៅពីនិយាយដល់ Barcelona លោក Ole ក៏បានកោតសរសើរពីកីឡាករ Lionel Messi ផងដែរ។ បុរសវ័យ ៤៧ឆ្នាំរូបនេះបាននិយាយថា៖ “ក្នុងនាមជាគ្រូបង្វឹក អ្នកអាចផ្លាស់ប្តូរតាក់តិចរបស់ក្រុមយ៉ាងណាក៏បានតាមតែចិត្តចង់ ប៉ុន្តែវាអាចនឹងងាយស្រួលជាងនេះទៅទៀត បើសិនជាអ្នកមានកីឡាករល្អ ដែលមានសមត្ថភាពពិសេសដូចជា Lionel Messi។ ការពិតទៅ Messi និង Ronaldo គឺជាកីឡាករដែលល្អបំផុតក្នុងទសវត្សចុងក្រោយនេះ។ សរុបមកវិញ ដោយសារតែហេតុផលនេះ យើងអាចកាត់យល់បានហើយថាហេតុអ្វីបានជាពួកគេឈ្នះពានរង្វាន់បានច្រើនបែបនេះ”៕

កីឡាករ Lionel Messi (អាវបៃតង)
កីឡាករ Lionel Messi

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]