កូរ៉េខាងត្បូង ៖ ក្រុមចម្រៀង EXO ត្រូវបានគេស្គាល់ថា ជាក្រុមចម្រៀងល្បីឈ្មោះមួយក្រុម ដែលធ្លាប់តែធ្វើឲ្យ អ្នកគាំទ្រនារីៗរាប់លាននាក់ នៅទូទាំងពិភពលោក លង់ស្នេហ៍ដកចិត្តមិនរួច បន្ទាប់ពីបានទស្សនា ការសម្ដែងរបស់ពួកគេ នៅលើឆាក។

ជាការពិតណាស់ ការសម្ដែងរបស់ពួកគេ នៅលើឆាក ធ្វើឲ្យពួកគេមើលទៅ សិចស៊ី និងទាក់ទាញចិត្តយ៉ាងខ្លាំង។ ប៉ុន្តែបុគ្គលិកលក្ខណៈ ពិតប្រាកដរបស់ពួកគេ មិនមែនជាមនុស្សដែល កាច ឬឆ្លើងឆ្មៃ ដូចជាការសម្ដែងនៅលើឆាកឡើយ។

បើប្រិយមិត្តចង់ជ្រាបច្បាស់ ថាតើពួកគេ មានអត្តចរិតបែបណា នៅក្រោយឆាក?

សូមទស្សនារូបភាពខាងក្រោម ៖ 

១. Xiumin

អ្នកចាត់ការផ្ទាល់ខ្លួន របស់ក្រុម EXO បានបង្ហើបប្រាប់អ្នកគាំទ្រថា Xiumin ជាមនុស្សដែលមានអាថ៌កំបាំងច្រើន។ មួយក្នុងចំណោមនោះ គឺជាអាថ៌កំបាំងនៃការថែរក្សាសម្រស់របស់លោក ផ្ទាល់តែម្ដង។ ជាធម្មតា Xiumin តែងតែចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើការថែរក្សាខ្លួនប្រាណ និងសុខភាពរបស់ខ្លួនឯង ដោយវិធីដែលគ្មានអ្នកណាម្នាក់អាចដឹង។ ជាការពិតណាស់ ប្រសិនបើអ្នកបានឃើញ រូបភាពចាស់ៗរបស់​Xiumin អ្នកប្រហែលជាអាចដឹងបានថា បច្ចុប្បន្នលោកមើលទៅសង្ហាប៉ុណ្ណា។ នោះគឺមកពីគាត់ព្យាយាម ហ្វឹកហាត់ ការធ្វើលំហាត់ប្រាណយ៉ាងតឹងរឹងរបស់លោក រហូតទទួលបានរាងកាយដ៏ទាក់ទាញ ដូចជាពេលនេះ។ Xiumin ខិតខំប្រឹងប្រែង យ៉ាងលំបាក ដើម្បីឲ្យអ្នកគាំទ្រសប្បាយចិត្ត និងអ្វីដែលលោកមាន។

ម៉្យាងវិញទៀត Xiumin ជាមនុស្សដែលតែងតែ លើកទឹកចិត្ត ដល់សមាជិកក្រុម និងក្រុមការងារ។ ក្នុងនាមជាសមាជិក ដែលមានអាយុច្រើនជាងគេ នៅក្នុងក្រុម លោកតែងតែជួយស្វែងរកដំណោះស្រាយ រាល់ពេលដែលមានបញ្ហាកើតឡើង។ Xiumin ជាមនុស្សដ៏កក់ក្ដៅ សម្រាប់គ្រប់គ្នា។ 

រូបភាព Xiumin

២. Suho

បុគ្គលិកផលិតកម្ម SM បាននិយាយថា Suho គឺជាមេដឹកនាំដ៏ល្អម្នាក់។ បើនិយាយនៅក្នុងគ្រួសារ គឺប្រៀបដូចជាម្តាយ ដែលតែងតែបង្ហាញសមាជិកក្រុម នូវអ្វីដែលត្រឹមត្រូវ។ ទោះយ៉ាងនេះក្ដី ពេលខ្លះ Suho តែងតែទទួលបានអារម្មណ៍សោកសៅ ឬខ្វះទំនុកចិត្ត ប៉ុន្តែសមាជិកផ្សេងៗ តែងតែលួងលោម Suho ធ្វើឲ្យលោកមានអារម្មណ៍ថា ធូរស្រាល និងកក់ក្តៅ។  

រូបភាព Suho

៣. Lay

Lay តែងតែផ្តោតអារម្មណ៍ ទៅលើការហ្វឹកហាត់ និងតន្ត្រីរបស់ខ្លួន យ៉ាងច្រើន រហូតភ្លេចគេងក៏មាន។ Lay ត្រូវបានគេទទួលស្គាក់ថា ជាសមាជិក ដែលខិតខំប្រឹងប្រែង ខ្លាំងបំផុត ក្នុងការបង្កើនទំនាក់ទំនង ជាមួយអ្នកគាំទ្រ តាមរយៈតន្ត្រី។  

រូបភាព Lay

៤. Baekhyun

Baekhyun គឺប្រៀបដូចជា អ្នកបង្កើតអារម្មណ៍សម្រាប់ក្រុម។ ជារឿយៗ Baekhyun តែងតែស្រែកយំ បន្ទាប់ពីត្រូវ Suho ធ្វើបាប។ ប៉ុន្តែផ្នែកដ៏សំខាន់មួយរបស់ Baekhyun គឺជាមនុស្សដែលតែងតែ និយាយជាមួយអ្នកដទៃ ធ្វើឲ្យបរិយាកាស មិនស្ងប់ស្ងាត់ឡើយ។ ម៉្យាងវិញទៀត ពេលនៅលើឆាក Baekhyun តែងតែបង្ហាញការសម្ដែង ដ៏ល្អបំផុតសម្រាប់អ្នកគាំទ្រ ជាមួយនឹងរូបសម្រស់ដ៏ស្រស់សង្ហា និងទាក់ទាញរបស់លោក។ 

រូបភាព Baekhyun

៥. Chen

Chen គឺពិតជាគួរអោយស្រលាញ់ខ្លាំងណាស់។ មិនត្រឹមតែអាចច្រៀងបានពីរោះ ប៉ុណ្ណោះទេ នៅខាងក្រៅ Chen គឺជាមនុស្សដែលងាយនឹងចុះសម្រុង ជាមួយអ្នកដទៃខ្លាំងណាស់ ហើយក៏ជាអ្នកដែល តែងតែបំផុសគំនិតវិជ្ជមាន ដល់គ្រប់គ្នានៅក្នុងក្រុមផងដែរ។ 

រូបភាព Chen

៦. Chanyeol

Chanyeol អាចចាត់ទុកថា ជាមនុស្សចម្លែកម្នាក់ នៅពេលដែលលោកអាចគេង ដោយភ្នែកទាំងពីររបស់លោក កំពុងបើកនៅឡើយ។ ទោះបីជាចម្លែកបន្តិចមែន ប៉ុន្តែ Chanyeol ជាមនុស្សដែលមានការ ខិតខំប្រឹងប្រែងយ៉ាងខ្លាំង។ ថ្មីៗនេះ អ្នកគាំទ្របានរកឃើញ ចំណង់ចំណូលចិត្ត ថ្មីរបស់ Chanyeol ទៅលើផ្នែកតន្រ្តី។ គ្រប់គ្នាក្នុងក្រុមហ៊ុន សង្ឃឹមថា អ្នកគាំទ្រនឹងពេញចិត្ត បទចម្រៀងថ្មីៗរបស់ Chanyeol។ 

រូបភាព Chanyeol

៧. D.O.

D.O. គឺដូចជាចុងភៅលាក់មុខ របស់ក្រុម EXO ដែលជារឿយៗ គាត់តែងតែចម្អិនអាហារ នៅពេលដែលសមាជិកផ្សេងៗ កំពុងតែរីករាយ និងកិច្ចការរបស់ពួកគេ។

បើនិយាយពីការសម្ដែងវិញ D.O. ជាមនុស្សមានការអត់ធ្មត់ខ្មាំងណាស់។ មិនថាជួបបញ្ហាអ្វីនោះទេ D.O. នៅតែបន្តការសម្តែង បានយ៉ាងល្អនៅលើឆាក។ 

រូបភាព D.O.

៨. Kai

អាចនិយាយបានថា Kai គឺជាមនុស្សដែលមាន បុគ្គលិកលក្ខណៈពីរ ផ្ទុយស្រឡះពីគ្នា ទៅនឹង Kai ដែលកំពុងសម្ដែងលើឆាក ព្រោះនៅពេលចប់ការសម្ដែង Kai គឺប្រៀបដូចជា បុរសវ័យក្មេង ដែលពូកែលេងសើច រួសរាយរាក់ទាក់ និងស្លូតបូត ខុសពី Kai ដែលសិចស៊ី និងទាក់ទាញ ពេលនៅលើឆាក។ 

រូបភាព Kai

៩. Sehun

Sehun ជាសមាជិកក្មេងជាងគេក្នុងក្រុម នោះវាមិនមែនជាអាថ៌កំបាំងឡើយ។ ប៉ុន្តែ Sehun មិនត្រឹមតែ មានអាយុតិចប៉ុណ្ណោះទេ លោកថែមទាំង ជាមនុស្សដែលទន់ភ្លន់ ដូចជាកូនក្មេងម្នាក់ ថែមទៀតផង។ ទោះបីជាបច្ចុប្បន្ន រូបរាងកាយរបស់ Sehun កាន់តែរីកលូតលាស់ ដូចជាមនុស្សធំ ប៉ុន្តែផ្លូវចិត្ត និងការគិតរបស់ Sehun គឺទន់ភ្លន់ និងស្រស់ស្អាត ដូចជាកូនក្មេងយ៉ាងអញ្ចឹង។ ទោះបីជាយ៉ាងនេះក្ដី លោកជាមនុស្សដែលស្រលាញ់ សមាជិកក្រុមខ្លាំងបំផុតផងដែរ។ 

រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]