ភ្នំពេញ៖ តារាសម្តែងស្រីដ៏មានប្រជាប្រិយភាព កញ្ញាដួង ម៉ានិច តែងតែធ្វើឲ្យអ្នកគាំទ្រភាគច្រើន តែងតែលេចនូវពាក្យសរសើរដល់នាង ស្របពេលដែលការងារសម្តែងមិនថាតួ ស្លូត កាច ឆ្នាស់ នាងតែងតែធ្វើបានល្អជានិច្ច។

បើងាកមកមើលការតែងខ្លួនរបស់តារាស្រីរូបនេះវិញ ក៏ទទួលបានការចាប់អារម្មណ៍ពីអ្នកគាំទ្រមិនធម្មតានោះដែរ ព្រោះរាងរបស់នាងពិតជាស្អាត ស្លៀកពាក់មិនថា បែបសម័យ និងបុរាណ តែងតែស្អាតទាក់ភ្នែកតែម្តង។ 

ជាក់ស្តែង នៅក្នុងថ្ងៃចូលឆ្នាំខ្មែរ ប្រពៃណីជាតិឆ្នាំនេះ នាងក៏បានរៀបចំខ្លួន ជាទេពធីតាឆ្នាំថ្មី យ៉ាងស្រស់ស្អាតទន់ភ្លន់គួរឲ្យសរសើរ ក្នុងសម្លៀកបំពាក់បុរាណ។ មិនត្រឹមតែប៉ុណ្ណោះ រាល់រូបភាពទាំងនោះ ក៏ទទួលបានការគាំទ្រ និងសរសើរយ៉ាងច្រើនពីអ្នកគាំទ្រ លើបណ្តាញសង្គមផងដែរ។

ជាមួយគ្នានេះដែរ ក្រោយពីបានឃើញរូបសម្រស់ ដ៏ស្អាតរបស់នាង អ្នកគាំទ្រជាច្រើន បាននាំគ្នាចោមរោម សុំនាងថតជាមួយគ្រប់គ្នា ធ្វើឲ្យតារាស្រីរូបនេះសប្បាយ និងរំភើបចិត្តយ៉ាងខ្លាំង៕

រូបភាពពី៖ ហ្វេសប៊ុក ដួង ម៉ានិច

សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ៖

ដួង ម៉ានិច តែងខ្លួនជាទេពធីតា
ដួង ម៉ានិច តែងខ្លួនជាទេពធីតា
ដួង ម៉ានិច តែងខ្លួនជាទេពធីតា
ដួង ម៉ានិច ត្រូវអ្នកគាំទ្រចោមរោមសុំថត
ដួង ម៉ានិច ត្រូវអ្នកគាំទ្រចោមរោមសុំថត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដួង ម៉ានិច