ថៃ៖ ដូចដែលអ្នកគាំទ្របានជ្រាបច្បាស់រួចមកហើយថា តារាសម្តែងស្រីរូបស្រស់កញ្ញា Bella Ranee និងតារាសម្តែងលោក Weir Sukollawat បានក្លាយទៅជាគូស្នេហ៍នឹងគ្នាយ៉ាងពេញមុខពេញមាត់ ក្រោយពេលបើកបង្ហាញទំនាក់ទំនងស្នេហារបស់ខ្លួនជាផ្លូវការ កាលពីពេលកន្លងទៅនេះ។

ដោយជារឿយៗគេតែងតែឃើញអ្នកទាំងពីរបណ្តើរគ្នាទៅដើរលេង ទៅធ្វើការ ឬណាត់ជួបគ្នាជាញឹកញាប់ ដោយបានបង្ហាញឱ្យអ្នកគាំទ្រដឹងឮគ្មានលាក់បាំងអ្វីនោះទេ។

ជាក់ស្តែងនៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ឬដែលជនជាតិថៃនិយមហៅថាសង្រ្កាន្តឆ្នាំនេះ កញ្ញា Bella Ranee ក៏បាននាំគូស្នេហ៍ជាទីស្រលាញ់របស់ខ្លួនទៅសំពះ និងសុំពរជ័យពីចាស់ទុំនៅផ្ទះរបស់ខ្លួនយ៉ាងសប្បាយរីករាយ ប្រកបទៅដោយស្នាមញញឹម និងបង្កើនទំនាក់ទំនងស្នេហារបស់ខ្លួនឱ្យកាន់តែល្អូកល្អឺនជាងមុនថែមទៀត។

ហើយពេលបានឃើញរូបភាពនេះបង្ហោះនៅលើអ៊ីនស្តារក្រាមរបស់ Weir Sukollawat ក៏បានធ្វើឱ្យអ្នកគាំទ្រជាច្រើននាក់បានចូលរួមអបអរសាទរ និងសូមឱ្យអ្នកទាំងពីរស្រលាញ់គ្នា​ឱ្យបានយូរៗ ព្រមទាំងជូនពរឱ្យឆាប់បានរៀបការជាមួយគ្នាក្នុងពេលខាងមុខនេះផងដែរ៕

ទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖

Weir ទៅផ្ទះ Bella
Weir ទៅផ្ទះ Bella
Weir ទៅផ្ទះ Bella
Weir ទៅផ្ទះ Bella
Weir និង Bella
Weir និង Bella
Weir និង Bella

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]