ចិន៖ វីដេអូរៀបមង្គលការមួយដែលបង្ហាញពីអ្នកកំដរកូនក្រមុំ ជាមនុស្សប្រុសស្លៀកពាក់រ៉ូប កំពុងតែទាក់ទាញចំណាប់អារម្មណ៍ និងល្បីពេញបណ្តាញសង្គមចិន។

យោងតាមប្រភពច្បាស់ការណ៍មួយបានឱ្យដឹងថា មង្គលការនេះត្រូវបានប្រារព្ធឡើងក្នុងទីក្រុង Chengde ខេត្តហឺប៉ី កាលពីគ្រាមួយនៅខែកុម្ភៈមកម្ល៉េះ ប៉ុន្តែវីដេអូនេះទើបតែបែកធ្លាយ និងល្បីកាលពីពេលថ្មីៗនេះតែប៉ុណ្ណោះ។

រូបក្នុងពិធីមង្គលការ

មានមនុស្សម្នាជាច្រើនបានអះអាងថា បុរសស្លៀកពាក់រ៉ូបកំដរកូនក្រមុំនេះ គឺជាមិត្តភក្តិដ៏ល្អរបស់កូនកំលោះ ហើយរូបគេស្ម័គ្រចិត្តធ្វើជាអ្នកកំដរកូនក្រមុំ ព្រោះតែពួកគេមិនអាចរកបានអ្នកកំដរកូនក្រមុំគ្រប់គ្រាន់។

នៅក្នុងវីដេអូបានបង្ហាញថា អ្នកកំដរកូនក្រមុំប្រុសរូបនេះ បានញញឹម និងទាក់ទាញចំណាប់អារម្មណ៍របស់មនុស្សម្នាជាខ្លាំង នៅពេលប្តីប្រពន្ធមួយគូនេះឱបគ្នា។ 

ក្រោយមក វីដេអូនេះក៏បានចែកចាយ និងល្បីពេញបណ្តាញសង្គម ដោយកូនកំលោះនេះត្រូវបានគេស្គាល់ថាឈ្មោះ Bai ។ លោកបាននិយាយថា អ្នកកំដរកូនក្រមុំប្រុសរូបនេះ ពិតជាមិត្តល្អរបស់លោកពិតមែន ហើយមូលហេតុដែលលោកឱ្យគេធ្វើបែបនេះ គ្រាន់តែជាការកម្សាន្តតែប៉ុណ្ណោះ។

រូបក្នុងពិធីមង្គលការ

បន្ថែមពីនេះទៀត យោងតាមសម្តីលោក Bai និងប្រពន្ធលោកបានឱ្យដឹងថា ពួកគេរកបានអ្នកកំដរកូនក្រមុំគ្រប់គ្រាន់ហើយ ប៉ុន្តែគិតថាចង់ឱ្យមានការភ្ញាក់ផ្អើល និងធ្វើឱ្យបរិយាកាសសប្បាយ ទើបពួកគេធ្វើបែបនេះ។

យ៉ាងណាមិញ មានអ្នកប្រើប្រាស់បណ្តាញសង្គម Weibo បានបញ្ចេញមតិថា៖

«អ្នកកំដរកូនក្រមុំប្រុសរូបនេះពិតជាមានភ្នែកទាក់ទាញពិតមែន។»

«ពិតជាល្អពិតមែនដែលមានសម្លាញ់ល្អបែបនេះ។»

«ពិតជាអស្ចារ្យ និងប្លែកពិតមែន៕» 

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

រូបក្នុងពិធីមង្គលការ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]