កូរ៉េខាងត្បូង ៖ ប្រិយមិត្តជាច្រើន ធ្លាប់បានដឹងរួចមកហើយ ពីភាពល្បីល្បាញរបស់ ក្រុមចម្រៀង Kpop កូរ៉េ BTS ដែលពួកគេធ្លាប់បាន បំបែកកំណត់ត្រាប្លែកៗ ជាច្រើនរាប់មិនអស់ សម្រាប់វិស័យសិល្បៈកូរ៉េ រហូតជាប់ឈ្មោះ ជាអ្នកត្រួសត្រាយផ្លូវ ក្នុងការវាយលុកទីផ្សារអាមេរិក សម្រាប់តារា Kpop ដទៃទៀត។

យ៉ាងណាមិញ ចាប់តាំងពីដើមឆ្នាំ ២០១៦ រហូតមកដល់ពេលនេះ ប្រជាប្រិយភាពរបស់ពួកគេ ហាក់ដូចជាមិនថមថយសោះឡើយ ពោលគឺចេះតែរីកចម្រើនទៅមុខ ដែលពិបាកនឹងបំបាក់បាន។

ជាក់ស្ដែង សម្រាប់ដើមឆ្នាំ ២០១៩ នេះ BTS បានបំបែកកំណត់ត្រាថ្មីមួយទៀតហើយ សម្រាប់អាល់ប៊ុមចម្រៀងថ្មីរបស់ពួកគេ គឺ Map of the Soul: Persona ដែលទទួលបានការគាំទ្រខ្លាំង មិនធ្លាប់មានពីមុនមក។ បទចម្រៀងថ្មី ដែលមានចំណងជើងថា Boy With Luv ជាការសហការរបស់ BTS ជាមួយនឹងតារាអាមេរិកល្បីឈ្មោះ Halsey មានចំនួនអ្នកចូលទស្សនា ក្នុង YouTube រហូតដល់ទៅ ៧៤.៦ លានដង ក្នុងរយៈពេល ២៤ម៉ោង។ 

មិនត្រឹមតែប៉ុណ្ណោះទេ ថែមទាំងជាប់លេខ១ ក្នុងតារាង iTunes ចំនួន ៨៥ ប្រទេស ជាប់លេខ១ នៅលើតារាងចម្រៀងធំៗរបស់ អាមេរិក និងអង់គ្លេស ព្រមទាំងមានចំនួនអ្នកចូលទស្សនាក្នុង Spotify ជាង ៥ ពាន់លានដង ទាំងតែទើបតែចេញលក់បានរយៈពេល ៥ថ្ងៃ។

នេះបើយោងតាមរបាយការណ៍ នៅក្នុងប្រទេសកូរ៉េ បានឲ្យដឹងថា ត្រឹមតែរយៈពេល ៣ម៉ោងដំបូង អាល់ប៊ុមនេះ មានអ្នកកំម៉្មង់ទិញ ដល់ទៅ ១.៣៨ លានបន្ទះ និង ច្រើនជាង ២ លានបន្ទះរយៈពេល ៥ថ្ងៃ រហូតមកដល់ពេលនេះ នៅមិនទាន់សរុបបាន ចំនួនពិតប្រាកដឡើយ ព្រោះការកំម៉្មង់ទិញ នៅតែមានជាបន្ត។ សូម្បីតែសំបុត្រទស្សនា ការប្រគំតន្រ្តីរបស់ពួកគេ ក៏លក់ដាច់ខ្ទិច គ្មានសល់ដែរ។

ដោយសារតែ ភាពជោគជ័យទាំងនេះហើយ ទើបធ្វើឲ្យមហាជនលាន់មាត់ថា ឆ្នាំ ២០១៩ នេះគឺជាឆ្នាំរបស់ BTS៕

ទស្សនារូបភាពខាងក្រោម ៖ 

រូបភាព BTS
រូបភាព BTS
រូបភាព BTS
រូបភាព អាល់ប៊ុម BTS
រូបភាព BTS និង Halsey
រូបភាព BTS និង Halsey

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]