អេស្ប៉ាញ៖ ដំណើរដ៏វែងឆ្ងាយរបស់ Manchester United ត្រូវបានបញ្ចប់ដោយ Barcelona យប់មិញនេះ បន្ទាប់ពីបិសាចក្រហម ត្រូវក្លិបយក្សតំបន់កាតាឡាន់បំបាក់ក្នុងលទ្ធផល ៣-០។ គួររម្លឹកថា កាលពីជើងទី១ Barcelona បានយកឈ្នះ Man UTD ក្នុងលទ្ធផល ១-០ ដោយគ្រាប់បាល់ចូលទីខ្លួនឯងរបស់កីឡាករ Luke Shaw។

ការប្រកួតរវាង Barcelona និង Manchester United
ការប្រកួតរវាង Barcelona និង Manchester United
ការប្រកួតរវាង Barcelona និង Manchester United

ប៉ុន្តែយ៉ាងណាមិញ មកដល់ជើងទី២ នាទឹកដី Camp Nou វិញ Barcelona ហាក់មិនបានបន្ថយដៃឡើយ ខណៈដែលក្រុមម្ចាស់ផ្ទះបានបើកការនាំមុខមុនតាំងពីនាទីទី ១៦ ដោយគ្រាប់បាល់របស់កីឡាករប្រធានក្រុម Lionel Messi និងបន្តបន្ថែមមួយគ្រាប់ទៀតនៅនាទីទី២០។ ចូលមកដល់វគ្គទី២ Barcelona បានបន្តដាក់មួយគ្រាប់ទៀតដោយកីឡាករ Coutinho នៅនាទីទី៦១ និងធានាកៅអីទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនារដូវកាលនេះតែម្តង ក្រោយពីខកខាន និងធ្លាក់នៅវគ្គ ៨ក្រុមចុងក្រោយ ៣រដូវកាលជាប់ៗគ្នា។

គួរបញ្ជាក់ថា Barcelona នឹងត្រូវត្រៀមប៉ះក្រុមមួយក្នុងចំណោម FC Porto និង Liverpool ដែលនឹងត្រូវប៉ះគ្នាយប់នេះ នាកីឡដ្ឋាន Estadio De Dragao នាយប់នេះ ក្រោយ Liverpool នាំមុខ Porto កាលពីជើងទី១ ដោយលទ្ធផល ២-០៕

សូមទស្សនាវីដេអូសង្ខេបការប្រកួតនៅខាងក្រោម៖ 

ការប្រកួតរវាង Barcelona និង Manchester United
ការប្រកួតរវាង Barcelona និង Manchester United

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]