ហ្វីលីពីន៖ បន្ទាប់ពីបានឆ្លងកាត់ការពរពោះកូនទី២នៅក្នុងផ្ទៃ អស់ពេលជាច្រើនខែ រួចមក  នៅពេលនេះតារាសម្តែងស្រី Marian Rivera ដែលគេនិយមហៅ ម៉ារីម៉ា បានសម្រាលកូនដោយសុវត្ថិភាព កាលពីល្ងាចម្សិលមិញនេះហើយ។

ដំណឹងល្អមួយនេះ បានធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើនពិតជារំភើបចិត្តជំនួសនាងយ៉ាងខ្លាំង ចំពោះការទទួលបានសមាជិកដ៏គួរឲ្យស្រលាញ់ម្នាក់ទៀតគឺ កូនប្រុស ទី២ដែលមានឈ្មោះថា​ Jose

គួរឱ្យដឹងថា មកទល់ពេលនេះតារាប្រុសស្រីដ៏ល្បីល្បាញមួយគូនេះមិនទាន់បង្ហាញមុខមាត់កូនប្រុសរបស់ខ្លួនជាសាធារណៈឱ្យមហាជនបានឃើញពេញលេញនៅឡើយទេ។ តែយ៉ាងណាក៏ដោយ រូបភាពដែលម៉ារីម៉ាបានបង្ហោះ ល្មមអាចធ្វើឱ្យអ្នកគាំទ្រដឹងបានខ្លះដែរថា មុខមាត់កូនប្រុសនាងក៏ស្អាតមិនចាញ់កូនច្បងនាងប៉ុន្មានដែរ។ ទន្ទឹមនេះ អ្នកគាំទ្របានចូលរួមអបអរនាង និងគ្រួសារ ដែលបានទទួលសមាជិកថ្មីម្នាក់ទៀតផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

ម៉ារីម៉ា និងស្វាមី
ម៉ារីម៉ា និងគ្រួសារ
ម៉ារីម៉ា និងកូនស្រី
ម៉ារីម៉ា
ម៉ារីម៉ា
ម៉ារីម៉ា ទទួលបានសមាជិកថ្មីកូនប្រុស
ម៉ារីម៉ា ទទួលបានសមាជិកថ្មីកូនប្រុស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]