អ៊ីតាលី៖ AFC Ajax បានបន្តបង្ហាញទម្រង់លេងដ៏គួរឱ្យចាប់អារម្មណ៍ខ្លាំងកាលពីយប់មិញនេះ ក្រោយពីបន្តយកឈ្នះក្រុម Juventus ដល់ក្នុងដី ២-១ (សរុបទាំងពីរជើង ៣-២) និងឆក់យកកៅអីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League នារដូវកាលនេះ។

ការប្រកួតរវាង Juventus និង Ajax
ការប្រកួតរវាង Juventus និង Ajax

ក្នុងការប្រកួតនេះដែរ កីឡាករ Cristiano Ronaldo ក៏មានឱកាសធ្វើបានសម្រេចនូវគ្រាប់នាំមុខមុនទៅលើ Ajax ផងដែរនៅនាទីទី ២៨ ដែលជាការបញ្ជូនបាល់របស់កីឡាករ Pjanic។ ប៉ុន្តែក្រុមភ្ញៀវ Ajax ក៏បានធ្វើការតាមស្មើវិញភ្លាមនៅនាទីទី៣៤ ដោយគ្រាប់បាល់របស់កីឡាករ Van de Beek។ Ajax បានបញ្ចប់ដំណើររបស់ Juventus និងការឈានទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ៤ឆ្នាំជាប់ៗគ្នារបស់ Ronaldo ដោយគ្រាប់បាល់មួយគ្រាប់បន្ថែមទៀតរបស់កីឡាករ De Ligt នៅនាទីទី ៦៧។

គួរបញ្ជាក់ថា Ajax នឹងត្រូវត្រៀមខ្លួនជួបជាមួយក្រុមមួយក្នុងចំណោម Man City ឬ Spurs នៅវគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រ ដោយរង់ចាំអ៊ុតមើលលទ្ធផលនៅយប់នេះសិន ក្រោយពី Spurs បាននាំមុខ Man City ១-០ កាលពីជើងទី១ នាកីឡដ្ឋាន White Hart Lane៕

សូមទស្សនាវីដេអូសង្ខេបការប្រកួតនៅខាងក្រោម៖ 

ការប្រកួតរវាង Juventus និង Ajax
ការប្រកួតរវាង Juventus និង Ajax

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]