កំពង់ឆ្នាំង៖ កម្មវិធីមហាសង្រ្កាន្តដ៏ធំមហិមារបស់ ក្រុមហ៊ុនប៊ូសស្ត្រង បានធ្វើឲ្យកក្រើកនៅទឹកដីខេត្តកំពង់ឆ្នាំង និងក៏ជាមុខមាត់ខេត្តផងដែរ ដែលមានមនុស្សរាប់ម៉ឺននាក់ បានមកចូលរួមយ៉ាងច្រើនកុះករ ដោយម្នាក់ៗពោរពេញដោយអារម្មណ៍សប្បាយរីករាយ ។

អ្នកចូលរួមមានមិនត្រឹមតែ ក្នុងខេត្តកំពង់ឆ្នាំងនោះទេ គឺមកពីគ្រប់ទីកន្លែងមានទាំងភ្ញៀវជាតិ និងអន្តរជាតិ សូម្បីតែអ្នកធ្វើដំណើរឆ្លងកាត់ តាមខេត្តមួយនេះ ក៏មិនអាចរំលងការចូលលេងនូវព្រឹត្តិការណ៍ ដ៏អស្ចារ្យមួយនេះដែរ។

ក្នុងកំឡុងពេលសង្ក្រាន្តចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ សម្រាប់ខេត្តកំពង់ឆ្នាំងមួយទាំងមូលក៏ដូចជា ក្រុមហ៊ុនភេសជ្ជៈប៉ូវកំលាំង ប៊ូសស្ត្រង ទទួលបានជោគជ័យដ៏ធំអស្ចារ្យលើការរៀបចំសង្ក្រាន្តឆ្មាំថ្មីឆ្នាំកុរនេះ ដោយទទួលបានការកោតសរសើរ ព្រមទាំងមានការចូលរួមពីមហាជនរាប់ម៉ឺននាក់ទាំងភ្ញៀវជាតិ និងអន្តរជាតិ ធ្វើឲ្យល្បីរន្ទឺគ្រប់ទីកន្លែង។ 

គ្រប់កម្មវិធីសប្បាយៗជាច្រើន ដែលមាននៅក្នុងកម្មវិធីមហាសង្រ្កាន្ត មានការតុបតែងរចនាដ៏ស្រស់ស្អាត និងទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនកុះករពីសំណាក់មហាជន ដែលពិតជាមោទនភាពរបស់ក្រុមហ៊ុនប៊ូសស្ត្រង និងមុខមាត់ខេត្តកំពង់ឆ្នាំងខ្លាំងណាស់។ 

មានមនុស្សរាប់ម៉ឺននាក់ ដែលបានចូលរួម ក្នុងមហាសង្ក្រាន្តឆ្នាំថ្មីប៊ូសស្ត្រងខេត្តកំពង់ឆ្នាំងនេះ បានថតរូបស្អាតៗទុកជាអនុស្សាវរីយ៍ និងជួបជុំក្រុមគ្រួសារ មិត្តភក្តិ ទស្សនារបាំខ្មែរ លេងល្បែងប្រជាប្រិយខ្មែរ និងរាំលេងក្រោមដំណក់ទឹកយ៉ាងសប្បាយក្រៃលែង ហើយអ្វីដែលរឹតតែពិសេសជាងគេនោះ គឺមានទាំងការប្រគំតន្ត្រីប៊ូសស្ត្រង មហាសង្ក្រាន្តឆ្នាំថ្មីតាំង៣រាត្រីផងដែរ។

កម្មវិធីមហាសង្រ្កាន្តប៊ូសស្ត្រងកំពង់ឆ្នាំងនេះ ធ្វើឲ្យអ្នករស់នៅក្នុងខេត្តមួយនេះ ពេញចិត្តពេញថ្លើមជាខ្លាំង ហើយក៏បានអរគុណដល់ប៊ូសស្ត្រង ដែលបានរៀបចំកម្មវិធីដ៏ធំមហិមានេះរៀងរាល់ឆ្នាំ។ បន្ថែមពីនេះទៀតបងប្អូនអ្នកកំពង់ឆ្នាំងជាច្រើនបានសំណូមពរឲ្យក្រុមហ៊ុនប៊ូសស្ត្រង រៀបចំកម្មវិធីនេះ បន្តទៀតនាឆ្នាំក្រោយកុំខាន៕

មហាសង្រ្កាន្តប៊ូសស្ត្រង
មហាសង្រ្កាន្តប៊ូសស្ត្រង
មហាសង្រ្កាន្តប៊ូសស្ត្រង
មហាសង្រ្កាន្តប៊ូសស្ត្រង
មហាសង្រ្កាន្តប៊ូសស្ត្រង
មហាសង្រ្កាន្តប៊ូសស្ត្រង
មហាសង្រ្កាន្តប៊ូសស្ត្រង
មហាសង្រ្កាន្តប៊ូសស្ត្រង
មហាសង្រ្កាន្តប៊ូសស្ត្រង
មហាសង្រ្កាន្តប៊ូសស្ត្រង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]