កំពង់ឆ្នាំង៖ បងប្អូនដឹងហើយថា នៅថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើង ថ្ងៃទី៣នេះមហាសង្ក្រាន្តប៊ូសស្ត្រងជាធម្មតា ត្រូវឡាយនៅពេលយប់ទេ តែដោយសារតែ មានអ្នកចូលរួមកាន់តែច្រើនទ្វេដង ទើបធ្វើឲ្យក្រុមហ៊ុន ក៏សម្រេចចិត្តបើកការផ្សាយផ្ទាល់តាំងតែពីថ្ងៃតែម្ដង។

មហាសង្ក្រាន្តប៊ូសស្ត្រង ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៣ ពិតជាមានអ្នកចូលរួមច្រើនទ្វេដង ដូចនេះហើយទើបធ្វើឲ្យក្រុមហ៊ុន ប៊ូសស្ត្រង សម្រេចចិត្តធ្វើការផ្សាយផ្ទាល់តាំងតែពីថ្ងៃមុនគេនៅលើកញ្ចក់ទូរទស្សន៍រស្មីហង្សមាសភ្លាមៗតែម្ដងដើម្បីឲ្យបងប្អូនបានសប្បាយបានកាន់តែយូរ ហើយអ្វីដែលធ្វើឲ្យមានការកោតសរសើរនោះគឺកំពូលតារាចម្រៀងឱក សុគន្ធកញ្ញា បានច្រៀងនិងសម្ដែងទាំងមេឃក្កៅចែសជាមួយបងប្អូនយើងអ្នកកំពង់ឆ្នាំងស្រែកហ៊ោរទាំងថ្ងៃភ្លេចអស់ភាពក្ដៅ។ 

នេះជាប្រវត្តិសាស្ត្រដំបូងគេបង្អស់ហើយ នៅស្រុកខ្មែរយើងដែលមានការផ្សាយផ្ទាល់តាំងតែ៣ថ្ងៃ ហើយកំពូលតារាចម្រៀង ក៏ចេញច្រៀងទាំងថ្ងៃធ្វើឲ្យកក្រើក និងមានការគាំទ្រឥតឧបមា។ មួយឆ្នាំមានម្ដងគ្មានអ្វីសប្បាយ ជាងការមកជួបជុំគ្នានៅមហាសង្ក្រាន្តប៊ូសស្ត្រងទេ។

នេះគួរជាទីមោទនភាពណាស់ ដែលខេត្តកំពង់ឆ្នាំង មានកម្មវិធីមហាសង្ក្រាន្តដ៏ធំមហិមាដូចឆ្នាំនេះ ហើយមានការផ្សាយផ្ទាល់ទាំងថ្ងៃក្ដៅចែស ព្រមជាមួយកំពូលតារាចម្រៀងឱក សុគន្ធកញ្ញា បានចេញមកច្រើនទាំងថ្ងៃទៀតផង។ សង្ឃឹមថាក្រុមហ៊ុនប៊ូសស្ត្រងនឹងរៀបចំឲ្យ មានកម្មវិថីមហាសង្ក្រាន្តនៅខេត្តកំពង់ឆ្នាំង នាឆ្នាំក្រោយៗទៀត។ 

ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]