កំពង់ឆ្នាំង៖ បងប្អូនដឹងហើយថា រដូវកាលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងទើបបានបញ្ចប់ទៅថ្មីៗក្ដៅៗ ហើយខេត្តក្រុងនានា ក៏ទើបតែបានបញ្ចប់ទៅថ្មីផងដែរ។ បើងាក់មកមើលខេត្តកំពង់ឆ្នាំងនេះវិញ នៅថ្ងៃចូលឆ្នាំទីបី ដែលរៀបចំដោយក្រុមហ៊ុនភេសជ្ជៈប៉ូវកំលាំងប៊ូសស្ត្រង គឺមានអ្នកចូលរួមកាន់តែច្រើនទ្វេដង ហើយក្រុមហ៊ុនក៏សម្រេចចិត្តបើកការផ្សាយផ្ទាល់ តាំងតែ៣ថ្ងៃតែម្ដង។

មហាសង្ក្រាន្តប៊ូសស្ត្រង ខេត្តកំពង់ឆ្នាំង នៅថ្ងៃទីបី ពិតជាមានអ្នកចូលរួមច្រើនទ្វេដង ដូចនេះហើយ ទើបធ្វើឲ្យក្រុមហ៊ុន ប៊ូសស្ត្រង សម្រេចចិត្តធ្វើការផ្សាយផ្ទាល់តាំងតែបីថ្ងៃនៅលើកញ្ចក់ទូរទស្សន៍រស្មីហង្សមាសភ្លាមៗតែម្ដង ហើយអ្វីដែលធ្វើឲ្យមានការកោតសរសើរនោះគឺបងប្អូនយើងបាននៅលេង ក្នុងតំបន់ឆាកបាសយក្សមហាសង្ក្រាន្តប៊ូសស្ត្រង តាំងតែពីថ្ងៃរហូតដល់យប់តែម្ដង។ 

ថ្វីត្បិតតែមានបងប្អូនយើង កាន់តែច្រើនណែនណាន់តាន់តាប់ក៏ដោយ ក៏យុវជនយុវនារីនៅតែសប្បាយរីករាយដាក់គ្នា ដោយភាតរភាពគួរជាទីមោទន។ ក្នុងកំឡុងពេលថ្ងៃមហាសង្ក្រាន្តទាំងបីថ្ងៃ បងប្អូនយើងបានមកជួបជុំមិត្តភក្ដិ បងប្អូន ក្រុមគ្រួសារនៅក្នុងបរិវេនប៊ូសស្ត្រងមហាសង្ក្រាន្ត តាំងតែពីពេលថ្ងៃហើយជាពិសេសនៅថ្ងៃទីបី មានកាន់តែច្រើនឡើងៗ ទោះបីអាកាសធាតុក្កៅបន្តិច ក៏ពួកគាត់នៅតែសប្បាយជាមួយតារាចម្រៀងលើឆាកបាស់យក្សមហាសង្ក្រាន្តដោយគ្មានបញ្ហាដែរ។ មួយឆ្នាំមានម្ដងគ្មានអ្វីសប្បាយជាងការមកជួបជុំគ្នានៅមហាសង្ក្រាន្តប៊ូសស្ត្រងទេ។

នេះគួរជាទីមោទនភាពណាស់ ដែលខេត្តកំពង់ឆ្នាំងមានកម្មវិធីមហាសង្ក្រាន្តដ៏ធំមហិមាដូចឆ្នាំនេះ។ សង្ឃឹមថាក្រុមហ៊ុនប៊ូសស្ត្រង នឹងរៀបចំឲ្យមានកម្មវិធី មហាសង្ក្រាន្ត នៅខេត្តកំពង់ឆ្នាំងនាឆ្នាំក្រោយៗទៀត៕

ឱក សុគន្ធកញ្ញា​
ឱក សុគន្ធកញ្ញា​
ឱក សុគន្ធកញ្ញា​
មហាសង្ក្រាន្ត ប៊ូសស្ត្រង
មហាសង្ក្រាន្ត ប៊ូសស្ត្រង
មហាសង្ក្រាន្ត ប៊ូសស្ត្រង
មហាសង្ក្រាន្ត ប៊ូសស្ត្រង
មហាសង្ក្រាន្ត ប៊ូសស្ត្រង
មហាសង្ក្រាន្ត ប៊ូសស្ត្រង
មហាសង្ក្រាន្ត ប៊ូសស្ត្រង
មហាសង្ក្រាន្ត ប៊ូសស្ត្រង
មហាសង្ក្រាន្ត ប៊ូសស្ត្រង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]