កំពង់ឆ្នាំង៖ សប្បាយខ្លាំងណាស់មហាសង្ក្រាន្តប៊ូសស្ត្រងកំពង់ឆ្នាំងមិនថាតែសប្បាយពេលថ្ងៃទេ សូម្បីតែពេលយប់ក៏សប្បាយមិនតិចដែរ ហើយយប់មិញនេះ កំពូលកូនតារាចម្រៀងពេជ្រ ថៃ និងលោក STEP បានច្រៀងរួមគ្នានូវបទបុកបាស ស៊ីនិងឆាកបាសយក្ស មហាសង្ក្រាន្តប៊ូសស្ត្រង ប្រចាំខេត្តកំពង់ឆ្នាំង។

សប្បាយមែនទែន នៅរាត្រីថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ថ្ងៃទី២នេះ គេសង្កេតឃើញថាមានអ្នកចូលរួម កាន់តែច្រើនជាងរាត្រីទីមួយទៀត ហើយអ្វីដែលកាន់តែអស្ចារ្យនិងពិសេសទៅទៀតនោះគឺពេជ្រ ថៃ និង STEP បានច្រៀងបទ បុកបាសឡើងស៊ីជាមួយឆាកបាសយក្សមហាសង្ក្រាន្តប៊ូសស្ត្រង ទឹកដីខេត្តកំពង់ឆ្នាំង។ 

ភាពក្រមិចក្រមើមផង បូកផ្សំជាមូយការសម្ដែងដ៏ប៉ិនប្រសព្វផង តារាទាំងពីរបានកូរពេញឆាកបង្កើនភាពសប្បាយដល់ អ្នកមើលផ្ទុះសំណើចសើចក្អាកក្អាយពេញទីតាំងប្រគំតន្ត្រីតែម្ដង។ តារាចម្រៀងពេជ្រ ថៃ ខ្លួនតូចតែសំលេងល្អ ហើយបានច្រៀងបទបុកបាសស៊ីជាមួយភាពក្រមិចក្រមើម សាកសមនឹងឆាកតន្ត្រីបាសយក្សមហាសង្ក្រាន្តឆ្នាំថ្មីប៊ូសស្ត្រង រឹតតែបង្កើនឲ្យមានការគាំទ្រជាខ្លាំង។ អ្នកណាទៅទ្រាំផ្ទុះសំណើច និងហ៊ោគាំទ្របាន បើពួកគាត់ពីនាក់មកបង្កភាពសប្បាយគ្រប់ៗគ្នាចឹងនោះ។

សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងប៊ូសស្ត្រង បានរៀបចំមហាសង្ក្រាន្តឆ្នាំថ្មីដ៏មហិមានៅទឹកដីនាងកង្រី ដើម្បីអបអរសាទរសង្ក្រាន្តទេវតាឆ្នាំថ្មីទាំងបីថ្ងៃពេញតាំងពីថ្ងៃរហូតដល់យប់នៅមុខសាលាខេត្តកំពង់ឆ្នាំង ហើយក៏មានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍រស្មីហង្សមាសHDTV ទៀតផង៕

ពេជ្រ ថៃ លីគ័ង្គ និងSTEP
ពេជ្រ ថៃ លីគ័ង្គ និងSTEP
ពេជ្រ ថៃ លីគ័ង្គ និងSTEP
ពេជ្រ ថៃ លីគ័ង្គ និងSTEP
ពេជ្រ ថៃ លីគ័ង្គ និងSTEP
ពេជ្រ ថៃ លីគ័ង្គ និងSTEP
ពេជ្រ ថៃ លីគ័ង្គ និងSTEP
ពេជ្រ ថៃ លីគ័ង្គ និងSTEP

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]