កំពង់ឆ្នាំង៖ សែនសប្បាយនិងរីករាយខ្លាំងណាស់ នៅប៊ូសស្ត្រងមហាសង្ក្រាន្តឆ្នាំថ្មីទឹកដីខេត្តកំពង់ឆ្នាំងនៅថ្ងៃទី២ ពិតជាមានអ្នកចូលរួម កាន់តែច្រើនទៅច្រើនទៅហើយ។

ពីខេត្តកំពង់ឆ្នាំង ស្ថិតនៅក្នុងទីលានរាំលេងកម្សាន្ត ដែលរៀបចំ ដោយភេសជ្ជៈប៉ូវកំលាំងប៊ូសស្ត្រង យើងឃើញថាមានបងប្អូនយុវវ័យ ចូលរួមរាំលេងសប្បាយៗកាន់តែច្រើនឡើងៗរហូតដល់ពេញទីលានសម្រាប់រាំលេងតែម្ដង។

ថ្ងៃចូលឆ្នាំទីពីរនេះ រឹតតែសប្បាយ រឹតតែអស្ចារ្យ ខ្លាំងជាថ្ងៃទី១ទៅទៀតទាំងនៅទីតាំងរាំលេងកំសាន្តក្រោមដំណក់ទឹក ទាំងនៅតាមទីតាំងភូមិស្លឹកតាំងបង្ហាញវត្ថុអនុស្សាវរីយ៍ និងទីតាំងភូមិថតរូបអនុស្សាវរីយ៍នីមួយៗ មានបងប្អូនយើងចូលរួមឡើងពេញណែនតែម្ដង។

បើតាមសម្ដីយុវវ័យជាច្រើននាក់ ដែលបានមកចូលរួមមហាសង្ក្រាន្តប៊ូសស្ត្រងខេត្តកំពង់ឆ្នាំងគាត់បានប្រាប់ថា មកលេងសង្ក្រាន្តប៊ូសស្ត្រង នៅទឹកដីខេត្តកំពង់ឆ្នាំងនេះសប្បាយខ្លាំងណាស់ សប្បាយជាងឆ្នាំមុនទៀត ហើយឆ្នាំនេះមានមនុស្សមកលេងច្រើនមែនទែន៕

មហាសង្ក្រាន្តប៊ូសស្ត្រង
មហាសង្ក្រាន្តប៊ូសស្ត្រង
មហាសង្ក្រាន្តប៊ូសស្ត្រង
មហាសង្ក្រាន្តប៊ូសស្ត្រង
មហាសង្ក្រាន្តប៊ូសស្ត្រង
មហាសង្ក្រាន្តប៊ូសស្ត្រង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]