កំពង់ឆ្នាំង៖ កម្មវិធីមហាសង្រ្កាន្តឆ្នាំថ្មីដ៏ធំមហិមាដើម្បីអបអរសាទរ ដល់បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរដែលរៀបចំឡើង ដោយក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ប៊ូសស្ត្រង បានកំពុងធ្វើឲ្យ កក្រើកអ្នកខេត្តកំពង់ឆ្នាំង ជាពិសេសមានលេងល្បែងប្រជាប្រិយជាច្រើន។

បើតាមការសង្កេតគេឃើញថា ល្បែងប្រជាប្រិយ ដែលមានការចាប់អារម្មណ៍ជាងគេគឺល្បែង “លាក់កន្សែង” ដែលជាល្បែងប្រជាប្រិយមួយមានអ្នកស្គាល់ និងអ្នកលេងតិចណាស់នាពេលបច្ចុប្បន្ននេះ ក្នុងរដូវចូលឆ្នាំខ្មែរយើង ហើយត្រូវបានយកមកលេងដោយបងប្អូនកងទ័ព និងបងប្អូនយើងជាច្រើនចូលរួមលេងយ៉ាងសប្បាយរីករាយ ដើម្បីបង្ហាញដល់យុវជនជំនាន់ក្រោយឲ្យស្គាល់ និងបានលេងនាថ្ងៃចូលឆ្នាំមហាសង្ក្រាន្តឆ្នាំថ្មីនៅទល់មុខ សាលាខេត្តកំពង់ឆ្នាំង។ 

ពិតជាប្លែកនិងគួរឲ្យកោតសរសើរ ដល់បងប្អូនកងទ័ពនិងបងប្អូនអ្នកកំពង់ឆ្នាំងណាស់ដែលបានចូលរួមលេងល្បែងប្រជាប្រិយខ្មែរ ដើម្បីជួយលើកតម្កើងវប្បធម៌ ប្រពៃណីល្បែងប្រជាប្រិយខ្មែរកុំឲ្យបាត់បង់។

អ្នកកំពង់ឆ្នាំង សរសើរមិនដាច់ពីមាត់ និងអរគុណដល់ ក្រុមហ៊ុនប៊ូសស្ត្រង ដែលបានលើកយកខេត្តកំពង់ឆ្នាំងធ្វើមហាសង្ក្រាន្តដ៏ធំមហិមានេះ។ សម្រាប់ឆ្នាំនេះ បងប្អូនដែលអត់ដឹងទៅលេងឯណា អាចចូលមកលេងនៅមហាសង្រ្កានប៊ូសស្ត្រងកំពង់ឆ្នាំងបាន។

លេងល្បែងប្រជាប្រិយ «លាក់កន្សែង»
លេងល្បែងប្រជាប្រិយ «លាក់កន្សែង»
លេងល្បែងប្រជាប្រិយ «លាក់កន្សែង»
លេងល្បែងប្រជាប្រិយ «លាក់កន្សែង»
លេងល្បែងប្រជាប្រិយ «លាក់កន្សែង»
លេងល្បែងប្រជាប្រិយ «លាក់កន្សែង»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]