ភ្នំពេញ៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ ក្រុមហ៊ុនប៊ូសស្ត្រង បានរៀបចំកម្មវិធីមហាសង្រ្កាន្ត ដ៏ធំមហិមា ដែលមិនធ្លាប់មានពីមុនមកនៅទឹកដីខេត្តកំពង់ឆ្នាំង ដែលជាខេត្តល្បីខាងផលិតក្អមឆ្នាំង ដ៏មានគុណភាពលេខ១ប្រចាំប្រទេស។

សម្រាប់ថ្ងៃមហាសង្រ្កាន្តដែលជាថ្ងៃបុណ្យចូលឆ្នាំទី១នេះ បន្ទាប់ពីទទួលទេវតាឆ្នាំថ្មីរួចរាល់ហើយ បងប្អូនអ្នកខេត្តកំពង់ឆ្នាំងជាច្រើន បានមកចូលរួមលេងក្នុងសង្ក្រាន្តប្រចាំខេត្តមួយនេះដោយក្តីរំភើប ជាមួយសំណើចសើចក្អាកក្អាយ យ៉ាងសប្បាយរីករាយ។

ក្នុងការអបអរសាទរដល់ថ្ងៃចូលឆ្នាំថ្មី មហាសង្រ្កាន្តប៊ូសស្ត្រង ក៏មានការលេងរបាំប្រពៃណីជាតិខ្មែរ និងមានល្បែងប្រជាប្រិយខ្មែរជាច្រើន ព្រមទាំងមានការរាំលេងកំសាន្តក្រោមដំណត់ទឹកដ៏ត្រជាក់ទៀតផង ដែលធ្វើឲ្យបងប្អូនអ្នកកំពង់ឆ្នាំង នាំគ្នាមកចូលរួមលេងរហូតខ្ទង់ម៉ឺននាក់ ពេញទីលានមុខសាលា ខេត្តកំពង់ឆ្នាំងតែម្ដង។ 

មិនត្រឹមតែប៉ុនណោះ ថែមទាំងមានកន្លែង សម្រាប់ថតរូបអនុស្សាវរីយ៍ដ៏ស្រស់ស្អាត និងប្លែកៗកម្រមាន រួមទាំងមានការបង្ហាញ វត្ថុអនុស្សាវីរ៍យ៍ តំណាងខេត្តកំពង់ឆ្នាំងជាច្រើនថែមទៀតផង អ្វីដែលពិសេសនោះគឺមានការប្រគំតន្រ្តីដ៏ធំមហិមារបស់ក្រុមហ៊ុនប៊ូសស្ត្រង ដែលមានតារាល្បីៗ ប្រចាំផលិតកម្មហង្សមាសដូចជា ឳក សុគន្ធកញ្ញា អ្នកនាង ពេជ្រ សោភា លោក ណុប បាយ៉ារិទ្ធ ពេជ្រ ថៃ និងតារាល្បីៗជាច្រើនទៀត។

សូមបញ្ចាក់ផងដែរ បងប្អូនដែលអញ្ជើញមកលេងមហាសង្ក្រាន្តប៊ូសស្ត្រងខេត្តកំពង់ឆ្នាំង មិនត្រឹមតែ សប្បាយរីករាយប៉ុនណោះទេ ថែមទាំងមានមានបងប្អូនខ្លះឈ្នះរង្វាន់ជាទឹកប្រាក់៥០ដុល្លារ ២០ដុល្លារ និង១០០ដុល្លារ ជាច្រើនអ្នកពីភេសជ្ជៈប៉ូវកំលាំងប៊ូសស្ត្រងទៀតផង៕

មហាសង្ក្រាន្តប៊ូសស្រ្តង
មហាសង្ក្រាន្តប៊ូសស្រ្តង
មហាសង្ក្រាន្តប៊ូសស្រ្តង
មហាសង្ក្រាន្តប៊ូសស្រ្តង
មហាសង្ក្រាន្តប៊ូសស្រ្តង
មហាសង្ក្រាន្តប៊ូសស្រ្តង
មហាសង្ក្រាន្តប៊ូសស្រ្តង
មហាសង្ក្រាន្តប៊ូសស្រ្តង
មហាសង្ក្រាន្តប៊ូសស្រ្តង
រ៉េត សូហ្សាណា
ទេព ពិសិដ្ឋ
វង្ស ដារ៉ារតនា
សុខ ស្រីនាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]