គ្មានអ្នកណាម្នាក់ដែលថា មិនចង់បានសម្រស់ផ្ទៃមុខស្រស់ស្អាត ពន្យារភាពចាស់ជ្រីវជ្រួញ និងចង់បានមុខក្មេងស្អាតជាងវ័យនោះទេ។ ដូច្នេះក្រៅពីការព្យាយាមទទួលទានបន្លែ និងផ្លែឈើឱ្យបានច្រើន ការប្រើផលិតផលថែរក្សាស្បែកមុខតាមបែបធម្មជាតិក៏អាចធ្វើឱ្យផ្ទៃមុខរបស់អ្នកក្មេង ព្រមទាំងអស់បារម្ភរឿងបញ្ហាជ្រួញទៀតផង។

ដូច្នេះថ្ងៃនេះយើងខ្ញុំនឹងណែនាំប្រិយមិត្តនារីៗ ពីរបៀបធ្វើសឺរ៉ូមលាបមុខបែបថ្មី ច្នៃពីមើមការ៉ុតបែបងាយៗដូចខាងក្រោមនេះ៖

ចង់បានផ្ទៃមុខស្រស់ស្អាតអាចប្រើសឺរ៉ូមពីមើមការ៉ុត

# វិធីធ្វើសឺរ៉ូមលាបមុខពីមើមការ៉ុត

គ្រឿងផ្សំ

- ការ៉ុត ២មើម

- ទឹកឃ្មុំ ២កូនស្លាបព្រា

- គ្រាប់ថ្នាំវីតាមីន E ៣គ្រាប់ (រកបាននៅឱសថស្ថាននានាបានដោយងាយ)

វិធីធ្វើសឺរ៉ូមលាបមុខពីមើមការ៉ុត

ការអនុវត្ត

- យកមើមការ៉ុតចិតសម្បកលាងទឹកឱ្យបានស្អាត កាត់ជាដុំៗ រួចយកទៅក្រឡុកឱ្យហ្មត់ ដោយលាយជាមួយនឹងទឹកមួយចំនួនផងកុំឱ្យវាគោកពេក

- បន្ទាប់មកធ្វើការច្រោះដោយប្រើស្បៃស្អាត ឬប្រដាប់ត្រង យកតែទឹកការ៉ុតមកប្រើប្រាស់

- រួចយកទឹកការ៉ុតលាយជាមួយនឹងទឹកឃ្មុំ និងប្រេងវីតាមីន E កូរចូលគ្នាឱ្យសព្វ ហើយរក្សាទុកក្នុងកូនដបតូចល្មម ឬដបដែលមានបំពង់បឺតក៏បានងាយស្រួលយកមកប្រើប្រាស់

- អ្នកអាចរក្សាដបទឹកសឺរ៉ូមនេះនៅក្នុងទូទឹកក ដោយអាចទុកប្រើបានរយៈពេល ៤ថ្ងៃតែប៉ុណ្ណោះ។

វិធីធ្វើសឺរ៉ូមលាបមុខពីមើមការ៉ុត

ការប្រើប្រាស់

- អ្នកអាចទឹកសឺរ៉ូមការ៉ុតនេះបន្តក់ លាបលើផ្ទៃមុខ និងក ក្នុងបរិមាណសមល្មម ដោយមិនបាច់លាងចេញ។ ហើយអ្នកក៏អាចលាបវាលើដៃរបស់អ្នកបានផងដែរដើម្បីឱ្យដៃរបស់អ្នកមើលទៅក្មេងស្អាតបាត់ជ្រួញទៀតផង។

- អាចប្រើប្រាស់ទឹកសឺរ៉ូមនេះជាប្រចាំ មួយថ្ងៃ ២ ទៅ៣ដងដើម្បីឆាប់ទទួលបានប្រសិទ្ធភាព។

គុណប្រយោជន៍នៃទឹកសឺរ៉ូមការ៉ុត

# គុណប្រយោជន៍នៃទឹកសឺរ៉ូមការ៉ុត

- ការពារ និងប្រឆាំងស្នាមជ្រីវជ្រួញ រួមទាំងពន្យារភាពចាស់

- បង្កើតកោសិកាស្បែកមុខថ្មី ដែលក្មេងខ្ចីស្រស់ស្អាត រលោង ម៉ដ្ឋខៃ

- ជួយឱ្យស្បែកទន់ ស្រស់ថ្លា មានសំណើម ថែមទាំងការពារ និងប្រឆាំងបញ្ហាស្បែកមុខផ្សេងៗ

- កាត់បន្ថយស្នាមផ្សេងៗលើផ្ទៃមុខ ជាពិសេសគឺស្នាមជ្រួញតែម្តង ៕  

គុណប្រយោជន៍នៃទឹកសឺរ៉ូមការ៉ុត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]