ថៃ៖ ថ្មីៗនេះ គេបានប្រទះឃើញ គូស្នេហ៍តារាសម្តែងប្រុសស្រីលំដាប់ជួរមុខ ប្រចាំប្រទេសថៃ លោក Nadech Kugimiya និងកញ្ញា Yaya Urassaya បានចំណាយពេលយ៉ាងផ្អែមល្ហែមជាមួយគ្នា ខណៈពេលកំពុងតែជិះរថភ្លើងសាធារណៈ។

តាមរយៈឃ្លីបវីដេអូ ក៏ដូចជាអ្នករួមដំណើរក្នុងរថភ្លើងនោះជាច្រើននាក់បានឃើញ Yaya និង Nadech និយាយសំណេះសំណាលជាមួយគ្នាទៅវិញទៅមក មិនចេះឈប់ ចំណែកឯក្រសែភ្នែកវិញ ក៏សម្លឹងមើលគ្នាមិនដាក់ភ្នែកយ៉ាងផ្អែមល្ហែមផងដែរ។

មិនតែប៉ុណ្ណោះ នៅក្នុងថ្ងៃដដែលនោះផងដែរ គេក៏បានប្រទះឃើញអ្នកទាំងពីរ បានទៅញុំាបង្អែមជាមួយគ្នា នៅឯផ្សារទំនើប Emquartier Shopping Mall ថែមទៀតផង។

យ៉ាងណាមិញ ទង្វើរបស់អ្នកទាំងពីរបានធ្វើឲ្យអ្នកគាំទ្រជាច្រើន រំភើបចិត្តជាខ្លាំង ដោយសារតែ បានឃើញអ្នកទាំងពីរស្រលាញ់ និងផ្អែមល្ហែមដាក់គ្នា ទាំងលើឆាក និងនៅក្នុងជីវិតពិតផងដែរ៕ 

Yaya និង Nadech
Yaya និង Nadech
Yaya និង Nadech
ប្រទះឃើញ Yaya និង Nadech នៅលើរថភ្លើងសាធារណៈ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]