ពេលខ្លះអ្នកប្រហែលជាមិនបានដឹងនោះទេថា ការទទួលទានរបបអាហារប្រចាំថ្ងៃអាចផ្តល់ផលដល់សុខភាពរាងកាយ និងទាំងសម្រស់ផងដែរ ទៅតាមប្រភេទអាហារនីមួយៗ។

ចំណែកបញ្ហាលើស្បែកមុខ និងរូបសម្រស់របស់អ្នក ដែលកើតមានបញ្ហាមុន ជាំ ស្នាម ជ្រួញ និងបញ្ហាផ្សេងៗទៀត ពេលខ្លះកើតឡើងដោយសារតែរបបអាហារទទួលទានមិនល្អ ដូច្នេះហើយទោះអ្នកព្យាយាមប្រើប្រាស់ផលិតផលថ្លៃៗពិសេសៗ ឬរបស់ធម្មជាតិយ៉ាងណាក៏វាមិនអាចដោះស្រាយបានដែរ។

ដូច្នេះមកតាមដានបញ្ហាលើរូបសម្រស់ទាំង ៥ប្រភេទដែលអាចកើតឡើងបណ្តាលមកពីការទទួលទានអាហារខុស និងរបៀបកែប្រែផងដែរដូចជា៖

១. កើតមុន

ឆ្ងល់អត់ ហេតុអ្វីពេលយប់ខ្លះអ្នកមានកម្មវិធីជប់លៀង ព្រឹកស្អែកស្រាប់តែមុខឡើងមុខភ្លាមៗខុសធម្មតា? ជាការពិតណាស់ការឡើងមុនភ្លាមៗបែបនេះមកពីការទទួលទានអាហារដែលមានជាតិអ៊ីយ៉ុតច្រើនពេកដូចជា ពពួកសារាយ ឈីស ត្រីសាឌីន ត្រីធូណា ស៊ុត បង្គារ ផលិតផលទឹកដោះគោទឹកដោះគោជូរ រួមទាំងប្រភេទអាហារសមុទ្រជាច្រើនទៀត។ ដូច្នេះប្រសិនជាអ្នកឧស្សាហ៍កើតមានបញ្ហាឡើងមុនបែបនេះមិនចេះដាច់ អ្នកត្រូវកាត់បន្ថយការទទួលទានអាហារដែលសម្បូរជាតិអ៊ីយ៉ូតទាំងនេះ។

កើតមុន

២. មុខចាស់ និងមានស្នាមជ្រួញជាងវ័យ

បញ្ហាមុខចាស់ ឬស្នាមជ្រីវជ្រួញវាមិនមែនជារឿងប្លែកនោះទេ តែការដែលស្បែកឡើងចាស់ និងជ្រួញជាងវ័យទៅវិញទេទើបជារឿងគួរឱ្យបារម្ភ។ ជាការពិតណាស់ ការទទួលទានអាហារដែលសម្បូរទៅដោយសារធាតុចិញ្ចឹមអាចជួយឱ្យសម្រស់របស់អ្នកនៅស្ថិតស្ថេរបានយូរ ដូច្នេះហើយការដែលអ្នកមានមុខចាស់ជាងវ័យ គឺអាចបណ្តាលមកពីរាងកាយរបស់អ្នកខ្វះខាតជាតិប្រូតេអ៊ូន វីតាមីន និងសារធាតុរ៉ែមួយចំនួន។

មុខចាស់ និងមានស្នាមជ្រួញជាងវ័យ

៣. ស្បែកស្ងួត

បញ្ហាស្បែកស្ងួត របក និងប្រះខុសពីធម្មតា គឺបណ្តាលពីរាងកាយរបស់អ្នកខ្វះខាតជាតិទឹក។ ដូច្នេះអ្នកគួរតែចាប់ផ្តើមទទួលទានទឹកឱ្យបានច្រើន ជាពិសេសគឺទទួលទានរបបអាហារណាដែលសម្បូរទៅដោយជាតិទឹកដូចជា ផ្លែតាសក់ និងផ្លែឪឡឹកជាដើម ដោយសារតែវាជួយផ្តល់ជាតិទឹក និងផ្តល់សំណើមដល់ស្បែកអ្នកបានយ៉ាងល្អ។

ស្បែកស្ងួត

៤. ហើមមុខ

បញ្ហាមុខហើមប៉ោង ឬហើមត្របកភ្នែកធ្វើឱ្យផ្ទៃមុខរបស់អ្នកបាត់បង់សម្រស់អស់មួយផ្នែកធំ ហើយការកើតមានបញ្ហានេះគឺបណ្តាលមកពីរាងកាយរបស់អ្នកកង្វះសារធាតុខ្លាញ់ល្អ។ ដូច្នេះអ្នកគួរតែព្យាយាមទទួលទានគ្រាប់ធុញ្ញជាតិសំខាន់ៗដូចជា៖ គ្រាប់ផ្កាឈូករ័ត្ន គ្រាប់ Chia (ស្រដៀងគ្រាប់ជីរ) គ្រាប់ល្ពៅ និងគ្រាប់ល្ងជាដើម ដែលថែមទាំងជួយប្រឆាំងនឹងបញ្ហារលាកស្បែកផងដែរ។

ហើមមុខ

៥. ស្នាមសង្វារ

ស្នាមសង្វារជាទូទៅ គឺកើតឡើងលើស្ត្រីមានផ្ទៃពោះ និងអ្នកធាត់ជាដើម តែសុខៗស្រាប់តែកើតមានបញ្ហាស្នាមសង្វារ វាអាចបណ្តាលមកពីរាងកាយរបស់អ្នកកង្វះនូវជាតិសង្កសីហើយ ដូច្នេះអ្នកត្រូវបន្ថែមជាតិសង្កសីឡើងវិញតាមរយៈអាហារមួយចំនួនដូចជា សាច់ចៀម គ្រាប់ស្វាយចន្ទី ផ្សិត និងស្ពៃស្ពីណា (Spinach) ជាដើម៕  

ស្នាមសង្វារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]