អាមេរិក៖ នាថ្ងៃទី១៣ មេសា ម៉ោង១០ព្រឹក មិញនេះ ជាម៉ោងនៅកម្ពុជា និងត្រូវជាថ្ងៃទី១២ មេសា វេលាម៉ោង ៨:៤០ យប់ នៅរដ្ឋ Las Vegas សហរដ្ឋអាមេរិក ក្រុមចម្រៀងលំដាប់ជួរមុខ កំពុងមានប្រជាប្រិយភាពខ្លាំង BLACKPINK បានធ្វើការឡើងសម្តែងជាលើកដំបូងរបស់ខ្លួន នៅក្នុងព្រឹត្តិការណ៍ប្រគំតន្រ្តីធំប្រចាំឆ្នាំរបស់សហរដ្ឋអាមេរិក Coachella និងមានវត្តមាន សុទ្ធសឹងតែតារាចម្រៀងល្បីៗលំដាប់ថ្នាក់ពិភពលោកផ្សេងទៀត ចូលរួមសម្តែងផងដែរ។

ជាក់ស្តែង ការសម្តែងជាលើកដំបូងនេះរបស់ BLACKPINK គេឃើញថា ពិតជាទទួលបានភាពជោគជ័យខ្លាំង សឹងតែមិនគួរឲ្យជឿ ដោយមានអ្នកគាំទ្រសម្រុកចូលរួមទស្សនា រហូតដល់ទៅរាប់ម៉ឺននាក់ ថែមទាំងស្រែកហ៊ោ​កញ្រ្ជៀវកងរំពង និងថែមទាំងស្រែកច្រៀងតាម ស្រីស្រស់ទាំង៤នេះថែមទៀតផង។

ក្រុមចម្រៀង BLACKPINK

ជាការពិតណាស់ BLACKPINK បានលើកយកនូវបទចម្រៀងចំនួន ១២បទមកសម្តែង ពោលគឺពួកគេសម្តែងរយៈពេល ១ម៉ោងពេញ ដោយគ្មាននឿយហត់ និងថែមទាំងពោរពេញទៅដោយថាមពលថែមទៀតផងដែរ។

មិនតែប៉ុណ្ណោះ ឆ្លៀតក្នុងឱកាសដ៏រំភើបនេះផងដែរ សមាជិកទាំង៤របស់ BLACKPINK គឺ Lisa Jennie Rose និង Jisoo ក៏បាននិយាយពីអារម្មណ៍រំភើបសប្បាយចិត្តរបស់ខ្លួន ដោយមិននឹកស្មានថា ពួកគេទទួលបានការគាំទ្រស្រលាញ់យ៉ាងច្រើនលើសលប់ខ្លាំង ពីសំណាក់ប្រជាជនអាមេរិកបែបនេះឡើយ។ ហើយពួកគេនឹងព្យាយាមសម្តែងឲ្យអស់សមត្ថភាព នាំភាពសប្បាយរីករាយបន្តទៀត ចែកជូនដល់អ្នកគាំទ្រទាំងអស់គ្នា នៅសប្តាហ៍ក្រោយនេះផងដែរ ពោលគឺBLACKPINK នឹងសម្តែងនៅលើឆាក Coachella ជាថ្មីម្តងទៀតនៅថ្ងៃទី១៩ ខែមេសា ខាងមុខនេះផងដែរ៕ 

ក្រុមចម្រៀង BLACKPINK
ក្រុមចម្រៀង BLACKPINK
ក្រុមចម្រៀង BLACKPINK
ក្រុមចម្រៀង BLACKPINK
ក្រុមចម្រៀង BLACKPINK
ក្រុមចម្រៀង BLACKPINK
ក្រុមចម្រៀង BLACKPINK
ក្រុមចម្រៀង BLACKPINK

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]