ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់រួចមកហើយ ពីតារាសម្ដែងស្រីតូចច្រឡឹង មុខស្រទន់មានមន្តស្នេហ៍ កញ្ញា ស៊ីន យូប៊ីន ដែលបច្ចុប្បន្នទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្រ មិត្តៗយុវវ័យ ជុំវិញនឹងទេពកោសល្យ សមត្ថភាព នៅក្នុងអាជីពជាតារាសិល្បៈរបស់នាង។

យ៉ាងណាមិញ ខណៈឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខិតជិតចូលមកដល់នៅថ្ងៃស្អែកនេះ កាលពីប៉ុន្មានម៉ោងមុននេះ តារាស្រីរូបស្រស់សម្រស់បាន កញ្ញា ស៊ីន យូប៊ីន ក៏បានសាងភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅលើបណ្តាញសង្គមហ្វេសប៊ុក នូវរូបភាពប៉ុន្មានសន្លឹកដែលរូបនាងបានតែងកាយ ធ្វើជាទេពធីតាមហាសង្ក្រាន្តឆ្នាំថ្មី ព្រះនាម «ទុង្សាទេវី» យ៉ាងស្រស់ស្អាតតែម្តង។

នៅក្នុងនោះ អ្វីដែលជាការចាប់អារម្មណ៍ខ្លាំងបំផុត គឺការតុបតែងខ្លួនធ្វើជាទេវតា ឬទេពធីតាសង្ក្រាន្ត របស់កញ្ញា យូប៊ីន នេះ ទ្រង់គ្រឿងទៅតាមទម្រង់បែបខ្មែរសម័យដើម ពោលគឺ សម័យនគរភ្នំ សម័យចេនឡា និង សម័យលង្វែក យ៉ាងស្រស់ស្អាតទាក់ភ្នែក ដែលធ្វើឲ្យមហាជនលាន់មាត់សរសើរពីនាងតែម្តង។

កញ្ញា យូប៊ីន ក៏បានរៀបរាប់លម្អិតតាមរយៈខ្លឹមសារទាំងអស់នេះផងដែរថា៖  

១៖ សម័យ នគរភ្នំ ស.វទី១ ដល់ស.វទី៦

គ្រឿងអម្ពរពស្រ្តា ចម្លងតាមបដិមារនៅសារៈមន្ទីរជាតិ ចង់បង្ហាញពីភាព រុងរឿងនៃនគរខ្មែរ ជាសម័យកាលដែលជាគ្រឹះវប្បធម៌នៃសម័យកាលបន្តបន្ទាប់។

កញ្ញា ស៊ីន យូប៊ីន ក្នុងសម្លៀកបំពាក់បុរាណ

២. សម័យចេនឡា ពីស,ត ទី៧ ដល់ស.វទី៩

ជាសម័យមួយដ៏រុងរឿងទី២ និងមានសិល្បះ និងការតាក់តែងកាយស្រដៀង នគរភ្នំ តែមានការវិវត្តន៍គួរជាទីមោទនៈដែលបានកើតជាជាតិសាសន៍ខ្មែរ។

កញ្ញា ស៊ីន យូប៊ីន ក្នុងសម្លៀកបំពាក់បុរាណ

៣ សម័យលង្វែក ពស.វទី១៦

ជាសម័យ ដែលអាណាចក្រខ្មែរបានផ្លាស់ប្តូររាជធានីពីក្រុងអង្គរដ៏បវរ ឆ្ពោះមកកាន់ដែនដីអច្ឆរិយៈនៃដូនពេញ។

កញ្ញា ស៊ីន យូប៊ីន ក្នុងសម្លៀកបំពាក់បុរាណ
កញ្ញា ស៊ីន យូប៊ីន
កញ្ញា ស៊ីន យូប៊ីន
កញ្ញា ស៊ីន យូប៊ីន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស៊ីន យូប៊ីន