ជប៉ុន៖ លោកតាចំណាស់ម្នាក់ ល្បីពេញបណ្តាញសង្គម ព្រោះតែលោកតាបានបញ្ឈប់រថភ្លើងកុំឱ្យចាកចេញជាច្រើនដងក្នុងប្រទេសជប៉ុន។

យោងតាមប្រភពច្បាស់ការណ៍បានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ ៨:៤០នាទីយប់ នៅរថភ្លើងក្រោមដី Higashiyama មួយខ្សែ ក្នុងទីក្រុងក្យូតូ (Kyoto) កាលពីថ្ងៃទី០៦ ខែមេសាកន្លងទៅនេះ។

យោងតាមវីដេអូខាងក្រោមបានបង្ហាញថា លោកតាចំណាស់ម្នាក់នេះ មានចេតនាយកដៃខាងឆ្វេងរបស់គាត់ ដាក់នៅចន្លោះទ្វារជាច្រើនលើកច្រើនសាដើម្បីរារាំងរថភ្លើងកុំឱ្យបិទទ្វារបានសម្រេច និងចេញដំណើរទៅទាន់ពេលវេលា។ 

រូបភាពនៅស្ថានីយ៍រថភ្លើង

ក្រោយមក បុគ្គលិករថភ្លើងក៏បានរុញលោកតាដើម្បីយកដៃលោកចេញពីចន្លោះទ្វារ ប៉ុន្តែលោកតានៅតែមានបំណងរារាំងទ្វារកុំឱ្យបិទ និងមិនចង់ឱ្យរថភ្លើងនេះចេញដំណើរទាន់ពេលវេលាកំណត់នោះទេ។

បន្ទាប់មក បុគ្គលិករថភ្លើងនេះ ក៏បានមករកលោកតាជាលើកទី២ ដោយម្តងនេះបានរុញលោកតាថយក្រោយទៀត ប៉ុន្តែលោកតានៅតែរារាំងទ្វាររថភ្លើងបិទដដែល។

ក្រោយមក ទើបមានបុគ្គលិករថភ្លើងចំណាស់ម្នាក់ទៀត បានមកនិយាយជាមួយលោកតាម្នាក់នេះ ទើបចុងក្រោយ លោកតាព្រមឱ្យទ្វារនេះបិទ។ 

រូបភាពនៅស្ថានីយ៍រថភ្លើង

វីដេអូនេះត្រូវបានចែកចាយ និងលី្បពេញបណ្តាញសង្គម Twitter នៅជប៉ុន។ មានអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនបានបញ្ចេញមតិថា៖

«គួរតែដាក់ទោសលោកតាម្នាក់នោះ ដើម្បីកុំឱ្យមានរឿងបែបនេះកើតឡើងសាជាថ្មីម្តងទៀត» ។

យ៉ាងណាមិញ អ្នកគ្រប់គ្រងស្ថានីយរថភ្លើងក៏បានសំណូមពរ ឱ្យអ្នកដំណើរទាំងនោះ ត្រូវតែបញ្ឈប់ធ្វើសកម្មភាពបែបនេះជាដាច់ខាត ដើម្បីធានាដល់សុវត្ថិភាពរបស់អ្នកដំណើរដទៃទៀត។

គូសបញ្ជាក់ផងដែរថា ចំពោះមូលហេតុដែលលោកតាធ្វើសកម្មភាពបែបនេះ គេពុំទាន់ដឹងច្បាស់នោះទេ៕ 

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]