ខេត្តបាត់ដំបង ៖ តាម​សេចក្តីរាយការណ៍​បឋម​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​ម្នាក់​ត្រូវ​រន្ទះបាញ់​បណ្ដាល​ឲ្យ​រង​របួសធ្ងន់ និង​លំនៅ​ឋាន​មួយ​ខ្នង​បាន​រង​ការ​ខូចខាត ដោយសារ​ខ្យល់​កន្ត្រាក់​ដែល​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៥​និង​១៥​នាទី​ល្ងាច ថ្ងៃ​ទី​១២ មេ​សា​នេះ នៅ​ក្នុង​ឃុំ​ក​ន្ទឺ​រ​២ ស្រុក​បាណ​ន់ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ក្មេង​ប្រុស​រង​គ្រោះ​ឈ្មោះ ភ័​ក្រ ចិ​ត្រា អាយុ​១២​ឆ្នាំ រស់នៅ​ភូមិ​ឆាយ​រំពាត់ ឃុំ​ក​ន្ទឺ​រ​២ ។ កុមា​រា​រូប​នេះ​ត្រូវ​រន្ទះបាញ់ ខណៈ​មាន​ភ្លៀង​ធ្លាក់ និង​មាន​ខ្យល់​កន្ត្រាក់​យ៉ាង​ខ្លាំងក្លា​ផង​ដែរ ។ ដោយឡែក​លំនៅ​ឋាន​១​ខ្នង ដែល​រង​ការ​ខូចខាត​ដោយ​ខ្យល់​កន្ត្រាក់​ដែរ​នោះ ស្ថិត​នៅ​ភូមិ​បាណ​ន់ ឃុំ​ក​ន្ទឺ​រ​២ ដែល​មាន​ម្ចាស់​ឈ្មោះ វិ​ន រឿ​ន ភេទ​ស្រី អាយុ​៤៩​ឆ្នាំ ។

សូម​បញ្ជាក់​ថា ប្រជាពលរដ្ឋ​នៅ​តាម​បណ្ដា​ឃុំ​មួយ​ចំនួន​នៅ​ក្នុងស្រុក​បាណ​ន់​បាន​ជួប​គ្រោះ​មហន្តរាយ​ដោយសារ​ខ្យល់​កន្ត្រាក់​នេះ​ជា​បន្តបន្ទាប់ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ ។ ដូច​ជា នៅ​ឃុំ​ចែង​មាន​ជ័យ ឃុំ​បាយដំរាំ និង​ឃុំ​ឈើទាល ជាដើម ដែល​បណ្ដាល​ឲ្យ​ខូចខាត​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​អស់​រាប់​សិប​ខ្នង ។

បើ​តាម​សេចក្ដីរាយការណ៍​របស់​អាជ្ញាធរ​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុងស្រុក​ប​វេ​ល​ក៏​ទ​ទូល​រង​នូវ​គ្រោះ​ធម្មជាតិ​ធ្ងន់ធ្ងរ ដែល​ធ្វើ​ឲ្យ​លំនៅ​ឋាន​របស់​ពលរដ្ឋ​រាប់​សិប​ខ្នង​បាន​រង​ការ​ខូចខាត​ផង​ដែរ ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]