(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងពីបញ្ហាអាកាសធាតុនៅកម្ពុជា ដោយបញ្ជាក់ថា ចាប់ពីថ្ងៃទី១២ ដល់ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ កម្ពុជានឹងទទួលនូវឥទ្ធិពល នៃសម្ពាធទាបដែលកើតពីសមុទ្រចិនខាងត្បូង ជាហេតុធ្វើឲ្យមានភ្លៀងធ្លាក់ បន្តកើតមានក្នុងកម្រិតពីខ្សោយទៅបង្គួរ ស្ទើរក្នុងក្របខណ្ឌទូទាំងប្រទេស។

ក្រសួងបានអំពាវនាវ សូមប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ចំពោះបាតុភូតផ្គរន្ទរះ ពិសេសខ្យល់កន្ត្រាក់។ ទន្ទឹមនោះ សូមមេត្តាយកចិត្តទុកដាក់ថែរក្សាទឹកទុក ត្រងទឹកទុកនៅពេលមានភ្លៀង ព្រោះរដូវវស្សានៅមានរយៈពេលមួយវែងជាបង្គួរ គួបផ្សំនឹងកំដៅក្តៅ និងរំហួតខ្ពស់»៕

សូមអានសេចក្តីជូនដំណឹងទាំងស្រុង៖

ប្រភព៖ Fresh News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]