សៀមរាប៖ រហូតមកដល់ពេលនេះ កម្មវិធីដ៏ធំអធឹកអធម និងកក្រើកប្រចាំឆ្នាំថ្មី « សង្ក្រាន្តសៀមរាប» បានចូលមកដល់ និងបានត្រៀមខ្លួនរួចជាស្រេចទទួលស្វាគមន៍ភ្ញៀវទេសចរទាំងក្នុង និងក្រៅប្រទេសពីគ្រប់ទិសទី។

ក្នុងឱកាសព្រឹត្តិការណ៍ដ៏ពិសេសប្រកបដោយភាពរីករាយ មានកម្មវិធីពិសេសៗកម្សាន្តសប្បាយបែបវប្បធម៌ប្រពៃណីចម្រុះជាច្រើនពីព្រឹករហូតដល់យប់តែម្តងចូលរួមដឹងតែសប្បាយដូចជា៖ ការលេងល្បែងប្រជាប្រិយខ្មែរ ការតាំងបង្ហាញម្ហូបអាហារ និងបង្អែមប្រចាំខេត្តសៀមរាប កម្មវិធីភូមិខ្ញុំ និងតោះៗលេងទឹកជាមួយនឹងពាងទឹកពណ៌ចម្រុះប្លែកភ្នែកតាមដងផ្លូវ ការតាំងបង្ហាញក្រមាខ្មែរ និងស្នាដៃផលិតផលសិប្បកម្មស្ត្រីខ្មែរ តាំងបង្ហាញជ្រូកយក្ស និងផ្ទាំងរូបភាពអូនអ៊ូកបែបខ្ជូតៗជាច្រើនផ្ទាំងធំៗនៅក្នុងកម្មវិធី ដើម្បីឱ្យប្រជាពលរដ្ឋទូទៅបានថតរូប Selfie កម្សាន្តទុកជាអនុស្សាវរីយ៍ផងដែរ។

ការរៀបចំសង្ក្រាន្តសៀមរាប
ការរៀបចំសង្ក្រាន្តសៀមរាប
ការរៀបចំសង្ក្រាន្តសៀមរាប
ការរៀបចំសង្ក្រាន្តសៀមរាប

កាន់តែរំភើប និងរីករាយទ្វេរដងដែលមិនអាចរំលងបានវិញនោះ ពេលយប់វិញក៏មានការប្រគំតន្ត្រីយក្សដ៏ធំ « មហាសង្ក្រាន្ត GANZBERG Uber Concert » ចាប់ពីម៉ោង៦ល្ងាចតទៅផងដែរ នៅក្នុងបរវេណ ផ្សារផាមកុងតឺន័រ ទីរួមខេត្តសៀមរាប ដែលចូលរួមដោយតារាល្បីៗប្រចាំផលិតកម្មរស្មីហង្សមាសជាច្រើនដួង ថែមទាំងមានការផ្សាយផ្ទាល់ពីកញ្ចក់ទូរទស្សន៍ហង្សមាស HD TV ថែមទៀត។

Palm កុងតឺនឺ
Palm កុងតឺនឺ
មហាសង្ក្រាន្ត GANZBERG Uber Concert
មហាសង្ក្រាន្ត GANZBERG Uber Concert
មហាសង្ក្រាន្ត GANZBERG Uber Concert

ចូលរួម អបអរសារទរ ស្រាបៀរហ្គេនស៍បឺគ ឈ្នះមេដាយមាសកម្រិតពិភពលោក ៣ឆ្នាំផ្ទួនៗ ២០១៧ ២០១៨ ២០១៩ និងឈ្នះពានរង្វាន់ស្រាបៀរគុណភាពខ្ពស់បំផុតលំដាប់អន្តរជាតិពី Monde selection៕ 

ស្រាបៀរហ្គេនស៍បឺគ ឈ្នះមេដាយមាសកម្រិតពិភពលោក ៣ឆ្នាំផ្ទួនៗ ២០១៧ ២០១៨ ២០១៩

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]