មើមត្រាវត្រូវបានគេយកមកចម្អិនទទួលទានទាំងជាអាហារ និងបង្អែមទទួលទានយ៉ាងឆ្ងាញ់ពិសា ថែមទាំងអាចជួយដល់សុខភាពមួយចំនួនផងដែរ។ តែនៅក្នុងនោះ សូម្បីតែស្លឹកត្រាវ ដែលមនុស្សភាគច្រើនមើលរំលង គិតថាគ្មានប្រយោជន៍ បែរជាអាចជួយដល់បញ្ហាសុខភាពបានដូចគ្នា។

ដូច្នេះថ្ងៃនេះយើងខ្ញុំនឹងលើកឡើងអំពីអត្ថប្រយោជន៍នៃស្លឹកត្រាវ រួមទាំងវិធីប្រើប្រាស់ឱ្យមានប្រសិទ្ធភាពសម្រាប់សុខភាពផងដែរ៖

ស្លឹកត្រាវ

១. ការពារជំងឺមហារីក

ស្លឹកត្រាវសម្បូរវីតាមីន និងសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចរារាំង និងប្រឆាំងការរីករាលដាលនៃកោសិកាអាក្រក់ៗដូចជាកោសិកាមហារីក ដែលបណ្តាលឱ្យកើតជំងឺមហារីកពោះវៀនពោះ និងជំងឺមហារីកសុដន់ជាដើម។

២. ជំនួយភ្នែក

សារធាតុពិសេសៗមាននៅក្នុងស្លឹកត្រាវ មានប្រយោជន៍ជួយធ្វើឱ្យភ្នែកមានសុខភាពល្អ ធ្វើឱ្យការមើលឃើញកាន់តែច្បាស់ និងប្រសើរជាងមុន ថែមទាំងអាចការពារជំងឺអន់ភ្នែកពេលចាស់ឡើងផងដែរ។

៣. ជួយបន្ថយសម្ពាធឈាម

ស្លឹកត្រាវមានសារធាតុសំខាន់ៗដែលអាចជួយបន្ថយសម្ពាធឈាម កាត់បន្ថយជាតិខ្លាញ់កូឡេស្តឺរ៉លមិនល្អ និងមានប្រយោជន៍ដល់អ្នកដែលកើតជំងឺលើសឈាមទៀតផង។ ជាពិសេសវាក៏អាចការពាររាងកាយពីជំងឺដាច់សរសៃឈាមខួរក្បាល រួមទាំងជំងឺមួយចំនួនទាក់ទងនឹងសរសៃឈាមបេះដូង និងជំងឺបេះដូង។

ស្លឹកត្រាវ

៤. ពង្រឹងប្រព័ន្ធភាពស៊ាំការពាររាងកាយ

នៅក្នុងស្លឹកត្រាវមានផ្ទុកនូវវីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយពង្រឹងប្រព័ន្ធការពាររាងកាយឱ្យកាន់តែរឹងមាំថែមមួយកម្រិត ជួយទប់ស្កាត់រាល់ជំងឺ និងមេរោគបាក់តេរីផ្សេងៗយាយីរាងកាយបានយ៉ាងប្រសើរជាងមុន។

៥. ការពារជំងឺទឹកនោមផ្អែម

ជំងឺទឹកនោមផ្អែម និងការឡើងជាតិស្ករក្នុងខ្លួន គឺជាជំងឺមួយដ៏គួរឱ្យបារម្ភបំផុតសម្រាប់សង្គមសព្វថ្ងៃ ដែលវាអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពទូទៅបាន តែនៅក្នុងស្លឹកត្រាវមានសារធាតុពិសេសៗជាច្រើនដែលអាចជួយការពារការឡើងជាតិស្ករក្នុងឈាម ថែមទាំងការពារជំងឺទឹកនោមផ្អែមបានល្អផងដែរ។

៦. ជួយដល់ប្រព័ន្ធរំលាយអាហារ

ស្លឹកត្រាវអាចជួយឱ្យប្រព័ន្ធរំលាយអាហារដំណើរការល្អជាងមុន ជួយដល់ការសម្រកទម្ងន់ ថែមទាំងអាចស្រូបយកជីវជាតិផ្សេងៗមកចិញ្ចឹមរាងកាយកាន់តែប្រសើរផងដែរ។ នៅក្នុងនោះវាថែមទាំងជួយបង្កើនមេរោគល្អៗមានប្រយោជន៍ដល់ប្រព័ន្ធរំលាយអាហារ និងក្រពះពោះវៀន ព្រមទាំងប្រឆាំងនឹងជំងឺមួយចំនួនដែលបណ្តាលមកពីមេរោគបាក់តេរីអាក្រក់ៗផ្សេងៗ។

ស្លឹកត្រាវ

៧. កាត់បន្ថយការលាកក្នុងរាងកាយ

ស្លឹកត្រាវថែមទាំងមានវីតាមីន និងសារធាតុពិសេសៗដែលអាចជួយការពារ និងកាត់បន្ថយរាល់បញ្ហារលាកតាមផ្នែកផ្សេងៗនៅក្នុងរាងកាយបានយ៉ាងប្រសើរទៀតផង។

៨. ជំនួយប្រព័ន្ធប្រសាទ

នៅក្នុងស្លឹកត្រាវ ក៏មានសារធាតុសំខាន់ៗដែលល្អសម្រាប់សុខភាពខួរក្បាល ជួយឱ្យខួរក្បាលដំណើរការល្អ ការចងចាំប្រសើរជាងមុន ថែមទាំងការពារបញ្ហាផ្សេងៗទាក់ទងនឹងប្រព័ន្ធប្រសាទ។

៩. ការពារជំងឺស្លេកស្លាំង

ជំងឺស្លេកស្លាំងកើតមានឡើងដោយសារតែកង្វះខាតជាតិដែកនៅក្នុងការផលិតកោសិកាគ្រាប់ឈាមក្រហម។ ដូច្នេះហើយនៅក្នុងស្លឹកត្រាវក៏មាននូវជាតិដែក និងសារធាតុពិសេសៗមួយចំនួនដែលអាចជួយបង្កើនការផលិតគ្រាប់ឈាមកាន់តែប្រសើរជាងមុន ចៀសឆ្ងាយពីជំងឺស្លេកស្លាំង ការអស់កម្លាំង និងល្ហិតល្ហៃផងដែរ។

ស្លឹកត្រាវ

# ការប្រើប្រាស់ស្លឹកត្រាវ

ដើម្បីទទួលបានប្រយោជន៍សុខភាពខាងលើ អ្នកអាចប្រើប្រាស់ស្លឹកត្រាវទទួលទាន ដោយការអនុវត្តវិធីងាយៗ៖

- យកស្លឹកត្រាវនៅក្នុងបរិមាណសមល្មម លាងទឹកឱ្យបានស្អាត និងអស់ជាតិដី

- បន្ទាប់មកយកទៅដាំក្នុងទឹកឱ្យពុះ រយៈពេល ១០នាទី ទៅ ១៥នាទី

- ចុងក្រោយច្រោះទឹកចេញ ហើយយកស្លឹកត្រាវទៅប្រើប្រាស់ក្នុងម្ហូបអាហារតាមការគួរ និងចំណង់ចំណូលចិត្តរៀងៗខ្លួន៕

ការប្រើប្រាស់ស្លឹកត្រាវ

ចំណាំ៖ ស្លឹកត្រាវអាចធ្វើឱ្យអ្នកអាល្លែកហ្ស៊ីស្បែក ឬកើតបញ្ហាកន្ទួល និងរមាស់បាន ដូច្នេះហាមទទួលទានវាទាំងឆៅ ត្រូវតែដាំវាជាមួយនឹងទឹកឱ្យឆ្អិន និងពុះជាមុនសិន មុននឹងយកទៅប្រើប្រាស់ផ្សេងៗ។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]