ភ្នំពេញ៖ តារាចម្រៀងវ័យក្មេង ដែលទើបប្រលូកក្នុងវិស័យសិល្បៈសាជាថ្មី ពេជ្រសូលីកា  ហាក់បីដូចជា ឡើងកូដខ្លាំងបន្ទាប់ពីរូបនាង បកស្រាយបទចម្រៀងរួមគ្នា ជាមួយដៃគូ គឺលោក នីកូ។ អ្វីដែលពិសេស គេសង្កេតឃើញថា សូលីកា ក៏ទទួលបានភាពជោគជ័យយ៉ាងខ្លាំង ក្នុងការប្រកបរបរអាជីវកម្មរបស់នាងផងដែរ។

ហេតុនេះហើយ ទើបបានជានាងតែងតែទៅដើរកម្សាន្ត តាមបណ្ដាប្រទេសក្រៅនានាផងដែរ។ លើសពីនេះ គឺសម្រស់របស់តារាស្រីរូបនេះ ក៏កាន់តែស្រស់ស្អាត ពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។

ជាក់ស្តែង កាលពីពេលថ្មីៗនេះ តារាស្រីរូបស្រស់សម្រស់បាន ពេជ្រ សូលីកា នាងក៏បានទៅលេងកម្សាន្ត នៅឯឆ្នេរសមុទ្រមួយ ដែលមានទេសភាពយ៉ាងស្រស់បំព្រង អមដោយសម្រស់ដ៏ស្រស់សោភារបស់នាងទៀតផងនោះ ក៏រឹតតែធ្វើឲ្យមហាជន អ្នកគាំទ្រជាច្រើន បានឃើញហើយ លាន់មាត់សរសើរតែម្តង។ 

តាមរយៈគណនីអីុនស្ដាក្រាម សូលីកា បានបង្ហោះនូវវីដេអូឃ្លីបខ្លីមួយ បង្អួតពីសម្រស់របស់នាងព្រមជាមួយនឹងទេសភាពលើឆ្នេរសមុទ្រ ប្រកបដោយស្នាមញញឹមយ៉ាងស្រស់បំព្រង ឃើញហើយស្ទើរលង់។ 

ចង់ដឹងថា សម្រស់របស់នាង អមដោយទេសភាពស្អាតយ៉ាងណានោះ ទស្សនាវីដេអូខាងក្រោមនេះ៖ 

តារាចម្រៀង ពេជ្រ សូលីកា
តារាចម្រៀង ពេជ្រ សូលីកា និង លោក នីកូ
ស្ទាយថតរូប របស់ ពេជ្រ សូលីកា
ស្ទាយថតរូប របស់ ពេជ្រ សូលីកា
ស្ទាយថតរូប របស់ ពេជ្រ សូលីកា
ពេជ្រ សូលីកា
ពេជ្រ សូលីកា
ពេជ្រ សូលីកា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សូលីកា