កូរ៉េខាងត្បូង៖ ខណៈពេលរដូវកាលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខិតជិតចូលមកដល់ គេសង្កេតឃើញថា បងប្អូនប្រជាពលរដ្ឋខ្មែរ ក៏ដូចជាតារាៗក្នុងសង្គមសិល្បៈជាច្រើន បានរៀបចំតុបតែងលម្អគេហដ្ឋាន ដើម្បីទទួលស្វាគមន៍ទេវតាឆ្នាំថ្មី នាំជោគនាំជ័យ សិរីមង្គល ឯអ្នកខ្លះទៀតក៏មានជាដំណើរកម្សាន្តជួបជុំលក្ខណៈគ្រួសារ យ៉ាងរីករាយជាដើម។

យ៉ាងណាមិញ កាលពីថ្មីៗនេះដែរ គេសង្កេតឃើញ គូស្នេហ៍ប្ដីប្រពន្ធតារាកំប្លែង អ្នកនាង ស្រីលាភ និងលោក អ៊ូ ប៊ុនណារ៉ាត់ ហៅ នាយ ក្រឹម បានកាន់ដៃគ្នាហោះទៅប្រទេសកូរ៉េខាងត្បូង ដោយទទួលបានការចាប់អារម្មណ៍ខ្លាំង ពីបណ្ដាអ្នកគាំទ្រ។ នេះបើផ្អែកតាមរយៈរូបភាពដែលពួកគេបានបង្ហោះចែកចាយ។  

អ្វីដែលទទួលបានការចាប់អារម្មណ៍ខ្លាំងនោះ គឺថាប្ដីប្រពន្ធមួយគូនេះ ក៏មិនភ្លេចបង្ហាញពីភាពផ្អែមល្ហែម និងថតរូបស្អាតៗជាច្រើនកន្លែង ទុកសម្ញែងអ្នកគាំទ្រនោះឡើយ បើទោះបីជាពួកគេមានវ័យឃ្លាតគ្នាឆ្ងាយក្តី។

គួររម្លឹកផងដែរថា ដំណើរកម្សាន្តទៅកាន់ប្រទេសកូរ៉េខាងត្បូងលើកនេះ មិនមែនមានតែពីរនាក់ប្តីប្រពន្ធខុសវ័យគ្នានេះនោះទេ។ ពោលគឺនៅមានតារាសិល្បករ-សិល្បការិនី ជាច្រើនរូបទៀត ក៏មានវត្តមាននៅទីនោះដូចគ្នា ក្នុងឱកាសនៃការប្រគំតន្រ្តីមួយ ដើម្បីអបអរចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងផងដែរ៕

តោះដើម្បីជ្រាបច្បាស់ទៅទស្សនារូបភាពទាំងអស់គ្នា៖ 

នាយ ក្រឹម និង ស្រីលាភ
នាយ ក្រឹម និង ស្រីលាភ
នាយ ក្រឹម និង ស្រីលាភ
នាយ ក្រឹម និង ស្រីលាភ
នាយ ក្រឹម និង ស្រីលាភ
ស្រីលាភ
ស្រីលាភ
ស្រីលាភ
តារាសិល្បករខ្មែរ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយក្រឹម