ចិន៖ វីដេអូម៉ូដែលតូចអាយុ ៣ឆ្នាំ ត្រូវបានម្តាយស្ទុះទៅទាត់នាងឱ្យខំធ្វើការ កំពុងតែរង់ការរិះគន់ និងល្បីកក្រើកពេញស្រុកចិន។

យោងតាមវីដេអូប្រមាណ ៣នាទីខាងក្រោម បានបង្ហាញថា ម៉ូដែលតូច Niu Niu ត្រូវបានម្តាយនាងស្ទុះទៅទាត់នាង ព្រោះតែនាងមិនព្រមនៅស្ងៀមឱ្យគេថតរូប។

រូបភាពក្នុងថ្ងៃកើតហេតុ

គួរឱ្យដឹងផងដែរថា ក្មេងស្រី Niu Niu បាននឹងកំពុងធ្វើជាតារាម៉ូដែលវ័យក្មេងអស់រយៈពេល ៦ខែមកហើយ ហើយនាងមានឈ្មោះល្បីល្បាញគួរសម ដោយនាងត្រូវបានហាងលក់សំលៀកបំពាក់ម៉ាកល្បីក្នុងស្រុកមួយចំនួន ចុះកុងតា្រជាមួយនាងឱ្យដើរម៉ូត និងធ្វើជាតំណាងរបស់ខ្លួន។

យោងតាមប្រភពសារព័ត៌មានចិនច្បាស់ការណ៍មួយ បានឱ្យដឹងថា វីដេអូដែលត្រូវបានមហាជនធ្វើការរិះគន់នោះ ត្រូវបានថតនៅក្នុងស្ទូឌីយោថតរូបមួយកន្លែង ក្នុងទីក្រុងហាងចូវ ខេត្តចេជាំង ប្រទេសចិន។

ចាប់តាំងពីវីដេអូបែកធ្លាយនេះ ត្រូវបានបង្ហោះចូលក្នុងបណ្តាញសង្គមតាំងពីថ្ងៃអង្គារមក វាបាននឹងកំពុងតែធ្វើឱ្យមហាជនជាច្រើន មានភាពក្តៅក្រហាយចំពោះរឿងនេះជាខ្លាំង ដោយពួកគេបានរិះគន់ចំៗថា ឪពុកម្តាយនាងកំពុងតែបង្ខំ និងប្រើប្រាស់កូនដើម្បីរកលុយឱ្យពួកគេ។ 

ដោយក្នុងនោះ ម៉ូដែលតូច Niu Niu អាចរកប្រាក់បានជាង ៧៤៤-១៤០០ដុល្លារ ក្នុងមួយថ្ងៃ ដោយនាងត្រូវតែថតឈុតសំលៀកបំពាក់រាប់រយកំផ្លេរក្នុងមួយថ្ងៃៗ។

កុមារី Niu Niu

យ៉ាងណាមិញ នៅក្នុងអំឡុងពេលទទួលបទសម្ភាសន៍ ម៉ូដែលតូចរូបនេះ ត្រូវបានគេសួរថា តើនាងចូលចិត្តថតរូប ឬក៏ស្លៀកសំលៀកបំពាក់ស្អាតៗនោះទេ?

ក្មេងស្រី Niu Niu ឆ្លើយថា «ទេ» នាងចូលចិត្តរត់លេងជាង។ ក្រោយមក ម្តាយនាងក៏បាននិយាយថា Niu Niu គ្រាន់តែនិយាយលេងតែប៉ុណ្ណោះ ហើយពន្យល់បន្ថែមទៀតថា ស្នាមជាំនៅលើជើងនាង មកពីនាងរពិសពេកតែប៉ុណ្ណោះ។

នៅក្នុងការឆ្លើយតបទៅនឹងមតិរិះគន់ ម្តាយ Niu Niu បានរៀបរាប់ថា៖

«ខ្ញុំគ្រាន់តែទំនាក់ទំនងជាមួយនឹង Niu Niu ដោយប្រើសកម្មភាពគ្មានគ្រោះថ្នាក់មួយចំនួនតែប៉ុណ្ណោះ។ ខ្ញុំសូមទោសចំពោះការភ័ណ្ឌច្រលំ» ។

រូបភាពតំណាង ក្មេងៗដើរម៉ូត

យ៉ាងណាមិញ ក៏មានវីដេអូបែកធ្លាយមួយចំនួនផ្សេងទៀត ដែលបង្ហាញឱ្យឃើញថា ម្តាយនាងបានយកស្នួលហាលខោអាវវាយនាងផងដែរ ព្រោះតែនាងមិនព្រមធ្វើតាមគេ ខណៈពេលកំពុងតែថតរូប។ វីដេអូថ្មីនេះ កាន់តែធ្វើឱ្យមហាជនក្តៅក្រហាយខ្លាំងឡើងបន្ថែមទៀត។

ក្រោយមក កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ មានហាងលក់សំលៀកបំពាក់ម៉ាកល្បីៗជាច្រើន បានផ្តាច់កុងត្រាជាមួយនឹងម្តាយ Niu Niu ៕ 

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

ចុចអានអត្តបទចាស់៖ 

ផ្ទុះការរិះគន់ ក្រោយម៉ូដែលតូចគួរឲ្យស្រលាញ់ម្នាក់ ត្រូវម្តាយស្ទុះទាត់មួយជើង ព្រោះតែខឹងនៅមិនស្ងៀម (មានវីដេអូ)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]