ភ្នំពេញ៖ ក្នុងឱកាសស្វាគមន៍ ក៏ដូចជាដើម្បីអបអរសាទរដល់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរយើងលោក ហេង ដែលត្រូវបានគេស្គាល់ថាគឺគូស្នេហ៍បណ្តូលចិត្តរបស់តារាពហុជំនាញលោក ម៉ាដូណា បានចេញនូវ MV បទចម្រៀងដ៏ថ្មីសន្លាងមួយបទ ក្រោមចំណងជើងថា «រាំសម័យ ៧៩»

ដោយនៅក្នុងបទចម្រៀងថ្មីមួយនេះ គេឃើញមានការចូលរួមសម្តែងដោយតារាល្បីៗ និងមានការតុបតែងខ្លួនបែបកាលពីទសវត្សរ៍ទី ៧០-៨០ ហើយឃើញភ្លាមធ្វើឱ្យគេនឹកទៅដល់សម័យនោះភ្លាម ដែលហាក់ដូចជានៅថ្មីៗដូច្នោះដែរ។

ហើយជាពិសេសនោះគឺ គ្រាន់តែឮភ្លេង និងមើលចង្វាក់រាំថ្មីៗប្លែកៗរបស់លោក ហេង គឺចង់រាំតាមបាត់ ហើយលោកក៏សង្ឃឹមថានឹងមានយុវវ័យជាច្រើននាក់ពេញចិត្តជាក់ជាមិនខានជាមួយនឹង MV បទនេះ ដែលជាបទដែលក្រុមការងារលោកខិតខំប្រឹងប្រែងផលិតឡើងយ៉ាងអស់ពីកម្លាំងកាយចិត្ត។

គួរឱ្យដឹងផងដែរថា បទចម្រៀង «រាំសម័យ ៧៩» របស់លោក ហេង បានចំណាយថវិកា និងរយៈពេលនៃការផលិតយ៉ាងសម្រិតសម្រាំង ដើម្បីបម្រើអារម្មណ៍របស់អ្នកស្តាប់ ព្រមទាំងទុករាំលេងកម្សន្តក្នុងឱកាសនាពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរយើងនាពេលខាងមុខនេះផងដែរ៕

តោះចង់ដឹងថាបទ «រាំសម័យ ៧៩» របស់លោក ហេង គូស្នេហ៍ ម៉ាដូណា មានអត្ថន័យ ព្រមទាំងសាច់ភ្លេងពីរោះរណ្តំយ៉ាងណាខ្លះនោះ យើងមករីករាយទស្សនា MV ដូចខាងក្រោមនេះទាំងអស់គ្នា៖  

ហេង និង ម៉ាដូណា
MV បទ «រាំសម័យ ៧៩»
MV បទ «រាំសម័យ ៧៩»
MV បទ «រាំសម័យ ៧៩»
MV បទ «រាំសម័យ ៧៩»
MV បទ «រាំសម័យ ៧៩»
MV បទ «រាំសម័យ ៧៩»
MV បទ «រាំសម័យ ៧៩»
MV បទ «រាំសម័យ ៧៩»
MV បទ «រាំសម័យ ៧៩»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ា ដូណា