ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានស្គាល់រួចមកហើយ ពីតារាសម្ដែង និងជាពិធីករប្រុសដ៏មានប្រជាប្រិយភាព លោក ញ៉ែម សុគន្ធ ជាក់ជាមិនខាន តាមរយៈខ្សែភាពយន្តជាច្រើន នាពេលកន្លងមក ដែលសុទ្ធសឹងតែទទួលបានការគាំទ្រពីទស្សនិកជន ។

បើនិយាយពីជីវិតគ្រួសារវិញ លោក ញ៉ែម សុគន្ធ ក៏ត្រូវបានមហាជនជាច្រើនមើលឃើញដែរថា ពិតជាមានសុភមង្គលយ៉ាងខ្លាំង បន្ទាប់ពីរូបលោកបានចាប់ដៃរៀបការ សាងអនាគតគ្រួសារជាមួយនឹងភរិយារូបស្រស់។ នេះបើផ្អែកតាមរយៈរូបភាព ដែលរូបលោកធ្លាប់បានបង្ហោះចែកចាយលើបណ្តាញសង្គម។

យ៉ាងណាមិញ ថ្មីៗនេះស្រាប់តែមានដំណឹងដ៏ក្រៀមក្រំមួយសម្រាប់លោក ជុំវិញនឹងស្ថានភាពជំងឺឪពុកលោក ដែលកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

ជាក់ស្តែង លោក ញ៉ែម សុគន្ធ បានបង្ហោះរូបភាពប៉ុន្មានសន្លឹក និងរៀបរាប់ពីអាការជំងឺឪពុករបស់លោក យ៉ាងក្តុកក្តួលថា៖ «បើទោះបីជាបំពេញការងារក៏គ្មានអារម្មណ៏ដែរ មិនមានកូនណាម្នាក់សប្បាយចិត្ត ពេលឪពុកម្តាយឈឺនោះទេ ក្តុកក្តួលណាស់ ឆាប់ជាណាប៉ា សូមបួងសួងសូមអោយទេវត្តាឆ្នាំថ្មី ប្រោះព្រំអោយប៉ាបានធូរស្រាលឆាប់ជា សប្បាយរីករាយក្នុងឆ្នាំថ្មី ជួបជុំគ្រួសារកូនក្មួយចៅៗ និងសុខសប្បាយមានសុខភាពល្អ ជារៀងរហូត ណាប៉ា»

ក្រោយពីបានឃើញបែបនេះ ក្នុងនោះដែរ គេក៏សង្កេតឃើញមានការជូនពរ ពីសំណាក់មិត្តៗក្នុងសង្គមសិល្បៈ និងអ្នកគាំទ្រលោកជាច្រើន សូមឲ្យឪពុករបស់លោកឆាប់មានសុខភាពល្អប្រសើរឡើងវិញផងដែរ៕

ទស្សនារូបភាពខាងក្រោម៖ 

ញ៉ែម សុគន្ធ
ញ៉ែម សុគន្ធ
ញ៉ែម សុគន្ធ
ញ៉ែម សុគន្ធ
ឪពុកលោក ញ៉ែម សុគន្ធ
ឪពុកលោក ញ៉ែម សុគន្ធ
ឪពុកលោក ញ៉ែម សុគន្ធ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ញ៉ែម សុគន្ធ