ហាង Han Sheng Buffet BBQ គឺជាហាងអាហារបូហ្វេ បែបចិន កូរ៉េ និងជប៉ុន ដោយនៅក្នុងនោះ Han Sheng Buffet BBQ មានបម្រើអាហារពេញនិយមជាង៣០០មុខ មានទាំង សាច់ គ្រឿងសមុទ្រ បន្លែ ផ្លែឈើ នំ និងបង្អែម ថ្មីៗ ស្រស់ៗ រសជាតិឆ្ងាញ់ពិសា ថែមទាំងមានស្រាបៀរ និងភេសជ្ជៈឱ្យជ្រើសរើសជាច្រើនប្រភេទទៀតផង។
ក្រៅពីមានអាហារប៊ុហ្វេជាច្រើនមុខហើយនោះ លោកអ្នកក៏អាចទទួលទានជាស៊ុបក៏បាន ហើយជាសាច់អាំងក៏មានដែរ មានច្រើនមិនខ្វះអាចជ្រើសរើសទទួលទានដោយសេរី និងមិនកំណត់ម៉ោងនោះឡើយ។
សម្រាប់លោកអ្នក ដែលចុះឈ្មោះជាសមាជិករបស់ហាង Han Sheng Buffet BBQ នឹងទទួលបានកាដូជាស្រាបៀរ ។
មិនតែប៉ុណ្ណោះក្នុងឱកាសថ្ងៃខួបកំណើត សម្រាប់ការមកទទួលទានចាប់ពី១០នាក់ឡើងទៅ នឹងមានការ Free ជូនចំពោះម្ចាស់ខួបកំណើតម្នាក់ដោយឥតគិតថ្លៃ ហើយសម្រាប់ការមកទទួលទានក្រោម១០នាក់ នឹងមានការបញ្ចុះតម្លៃ ៥០% សម្រាប់ម្ចាស់ខួបកំណើតផងដែរ។
តែកុំភ្លេចភ្ជាប់មកជាមួយនូវអត្តសញ្ញាណបណ្ណ ដើម្បីធ្វើការបញ្ជាក់បង្ហាញ និងផ្ទៀងផ្ទាត់ផងណា។
ហាង Han Sheng Buffet BBQ ទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់អតិថិជនដែលអញ្ជើញមកទទួលទាន គឺសុទ្ធតែលាន់មាត់សរសើរថា មានរសជាតិឆ្ងាញ់ពិសាជាប់ចិត្តគ្រប់ៗគ្នា នេះក៏ដោយសារតែគ្រឿងសមុទ្រសុទ្ធតែស្រស់ទាំងអស់ ហើយភាគច្រើនគ្រឿងសមុទ្រនៅក្នុងហាងត្រូវបាននាំចូលមកពីប្រទេសចិន ផ្ទាល់តែម្តង តាមរយៈក្រុមហ៊ុន Air Express។
ចាំដល់ណាទៀត! ចំណាយត្រឹមតែ 19.8$ ក្នុងម្នាក់ ញ៉ាំបានដោយសេរីមិនកំណត់ម៉ោង រសជាតិឆ្ងាញ់ម៉ាកប់ ថែមទាំងមានប្រូម៉ូសិនធំៗទៀត។
ទីតាំងនៅផ្លូវលេខ១ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ សម្រាប់ព័ត៌មានបន្ថែម ឬកក់ទីតាំង សូមទំនាក់ទំនងទៅកាន់ទូរស័ព្ទលេខ៖ 097 25 86 666 ឬចូលទៅកាន់គណនីហ្វេសប៊ុកផេកជាផ្លូវការរបស់ Han Sheng Buffet BBQ
https://www.facebook.com/hansheng666/៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]