ភ្នំពេញ៖ កម្មវិធីហៅយានជំនិះជិះ Grab (ហ្គ្រេប) បានចូលរួមគាំទ្រក្រសួងសាធារណការ និងដឹកជញ្ជូន និងអាជ្ញាធរកម្ពុជាផ្សេងទៀត ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការអប់រំដល់សាធារណៈជនលើសុវត្ថិភាពតាមដងផ្លូវ និងសារៈសំខាន់នៃការពាក់ពួកសុវត្ថិភាព ដែលមានគុណភាពល្អ នៅពេលដែលជិះម៉ូតូ នៅប្រទេសកម្ពុជា។ 

ក្នុងនោះផងដែរ Grab ក៏បានជួយឧបត្ថម្ភមួកសុវត្ថិភាពជាង ២០០ មួក ក៏ដូចជាបញ្ជូនបុគ្គលិកក្នុងការចូលរួមក្នុងព្រឹត្តិការណ៍អប់រំតាមដងផ្លូវនេះ នៅរាជធានីភ្នំពេញ។ ចំណែកឯលោកជំទាវ មឺន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានចុះទៅពន្យល់ផ្ទាល់ពីសារៈសំខាន់នៃការពាក់ពួកសុវត្ថិភាព ដែលមានគុណភាពល្អ ដល់អ្នកចូលរួមទាំងអស់គ្នាផងដែរ៕

លោកជំទាវ មឺន មាណវី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]