ភ្នំពេញ៖ ខណៈដែលបុណ្យប្រពៃណីជាតិខ្មែរកៀកចូលមកដល់ ចោមខ្វាន់ ដែលត្រូវជាបងស្រី ដេននី ក្វាន់ បានបញ្ចេញបទចម្រៀងពីរបទ ដោយបានចំណាយទឹកប្រាក់យ៉ាងច្រើនដើម្បីបង្កើតបទចម្រៀង និង MV ឡើងរាំកម្សាន្តក្នុងឆ្នាំថ្មី ឆ្នាំកុរ។

បទចម្រៀងពីរបទរបស់បងស្រី ដេននី ក្វាន់ ក្រោមចំណងជើងថា «ពេលរលឹមស្រិចៗ » និងបទ «ស្នេហាក្នុងពេលរាត្រី» បានចេញជាផ្លូវការ ដើម្បីត្រៀមរាំលេងកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ ហើយក៏បានធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍យ៉ាងខ្លាំងផងដែរ។

បើតាមប្រភពជិតស្និទ្ធចេញពី ចោមខ្វាន់ បានបញ្ជាក់ថា ពីរបទខាងលើនេះ ចោមខ្វាន់ បានលួចសម្ងំផលិតច្រើនថ្ងៃ ដោយមានគោលបំណងតែមួយគត់គឺ ចង់អបអរ រាំលេងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរបស់ខ្មែរតែប៉ុណ្ណោះ ដោយគ្មានគោលបំណងរកអាជីវកម្មអ្វីផ្សេងឡើយ។

ប្រភពបន្តថា ផ្តើមចេញពីក្តីស្រលាញ់ក្នុងវិស័យសិល្បៈទើប ចោមខ្វាន់ ត្រូវជាបងរបស់តារាសម្តែង ដេននី ក្វាន់ បានព្យាយាមចំណាយថវិកាផ្ទាល់ខ្លួន និងទាំងកម្លាំងកាយកម្លាំងចិត្តធ្វើវាឡើង និងសង្ឈឹមថាប្រជាពលរដ្ឋខ្មែរ អាចរាំកម្សាន្តសប្បាយជុំគ្នា ។

បើទោះបីជាបទចម្រៀងនេះ Cover ក្តី ប៉ុន្តែទស្សនិកជនជាច្រើនដែលត្រូវជាមិត្តភក្តិលើបណ្តាញសង្គមហ្វេសប៊ុកបានសរសើរថា សំនៀង ចោមខ្វាន់ ពីរោះប្លែកគួរឲ្យសរសើរ ។ ប្រភពថា ក្នុងឱកាសនេះដែរ ចោមខ្វាន់ ក៏សុំផ្ញើសារឲ្យប្រជាពលរដ្ឋដែលធ្វើដំណើរជិតឆ្ងាយក្នុងឱកាសបុណ្យប្រពៃណីជាតិនេះ មេត្តាបើកបរគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីបង្ការនូវគ្រោះថ្នាក់៕

ទស្សនាវីដេអូឃ្លីបដូចខាងក្រោមនេះទាំងអស់គ្នា៖

ចោមខ្វាន់
ចោមខ្វាន់
ចោមខ្វាន់
ចោមខ្វាន់
ចោមខ្វាន់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដេននី ក្វាន់