កូរ៉េខាងត្បូង៖ មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា តារាស្រីទាំងប៉ុន្មានដួងនេះ ឧស្សាហ៍ធ្វើដំណើរឡើងចុះព្រលានយន្តហោះ Incheon ជាញឹកញាប់ រហូតធ្វើឲ្យមហាជន មានការចាប់អារម្មណ៍ទៅលើ ម៉ូតសម្លៀកបំពាក់របស់ពួកគេ ជាពិសេសផងដែរ។

ជាក់ស្តែង នៅក្នុងថ្ងៃនេះផងដែរ គេចាប់អារម្មណ៍ឃើញថា ក្រុមតារាចម្រៀង BLACKPINK តារាចម្រៀងទោលស្រី HyunA និងតារាសម្តែងស្រី Jung Ryeo Won បានធ្វើដំណើរទៅកាន់ ព្រលានយន្តហោះ Incheon ដើម្បីហោះឆ្ពោះទៅកាន់គោលដៅរបស់ពួកគេរៀងៗខ្លួន។ 

ដោយឡែក ក្នុងនោះ គេក៏បានចាប់អារម្មណ៍នូវម៉ូតសម្លៀកបំពាក់របស់តារាស្រីទាំងនេះ មានភាពទាក់ទាញ និងមានស្ទាយ៍ស្រដៀងៗគ្នា ពោលគឺក្រុម Blackpink បានស្លៀកនូវឈុតខ្មៅ ដែលជាម៉ូតពេញនិយមបំផុត រាល់ពេលតារាៗធ្វើដំណើរទៅព្រលានយន្តហោះ ឬគេនិយមហៅថា Fashion Airport។ ចំណែកឯតារាសម្តែងស្រី Jung Ryeo Won ឯនេះវិញ នាងក៏បានស្លៀកសម្លៀកបំពាក់ ស្ទាយ៍ បែប Boyish ដែលកំពុងតែពេញនិយមបំផុតនៅក្នុងស្រទាប់យុវវ័យផងដែរ។

ប៉ុន្តែទោះបីជាយ៉ាងណា តារាស្រីHyunA ក៏មានស្ទាយ៍ដែលជារបស់ខ្លួនឯងផងដែរ ដោយនាងបានពាក់នូវអាវវាល ជាមួយនឹងខោខ្លី បញ្ចេញសាច់បន្តិច ប៉ុន្តែក៏បានផ្តល់ផាកសុខភាព ចំពោះខ្លួនឯងនាងផងដែរ អ្វីដែលពិសេសនោះ គឺបានបញ្ចេញនូវរាងដ៏ស្រលូនស្អាតរបស់នាង បង្អួតភ្នែកអ្នកគាំទ្រផងដែរ៕ 

ម៉ូតសម្លៀកបំពាក់របស់ Jennie ក្រុម Blackpink
ម៉ូតសម្លៀកបំពាក់របស់ Jennie ក្រុម Blackpink
ម៉ូតសម្លៀកបំពាក់របស់ Jennie ក្រុម Blackpink
ម៉ូតសម្លៀកបំពាក់របស់ Lisa ក្រុម Blackpink
ម៉ូតសម្លៀកបំពាក់របស់ Lisa ក្រុម Blackpink
ម៉ូតសម្លៀកបំពាក់របស់ Lisa ក្រុម Blackpink
ម៉ូតសម្លៀកបំពាក់របស់ Roseក្រុម Blackpink
ម៉ូតសម្លៀកបំពាក់របស់ Roseក្រុម Blackpink
ម៉ូតសម្លៀកបំពាក់របស់ Jisoo ក្រុម Blackpink
ម៉ូតសម្លៀកបំពាក់របស់ Jisoo ក្រុម Blackpink
ម៉ូតសម្លៀកបំពាក់របស់ Jisoo ក្រុម Blackpink
ម៉ូតសម្លៀកបំពាក់របស់ HyunA
ម៉ូតសម្លៀកបំពាក់របស់ HyunA
ម៉ូតសម្លៀកបំពាក់របស់ HyunA
ម៉ូតសម្លៀកបំពាក់របស់ HyunA
ម៉ូតសម្លៀកបំពាក់របស់ HyunA
ម៉ូតសម្លៀកបំពាក់របស់ Jung Ryeo Won
ម៉ូតសម្លៀកបំពាក់របស់ Jung Ryeo Won
ម៉ូតសម្លៀកបំពាក់របស់ Jung Ryeo Won

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]