ឥណ្ឌូនេស៊ី៖ ភាពធាត់លើសទម្ងន់ផ្តល់ផលប៉ះពាល់ខ្លាំងណាស់ដល់សុខភាព និងសម្ផស្ស ហើយភាពធាត់លើសទម្ងន់នេះទៀតសោត បាននាំជំងឺជាច្រើនមកឲ្យយើងផងដែរ។

ជាក់ស្តែងបើរំលឹកទៅឆ្នាំ២០១៦មានកេ្មងប្រុសម្នាក់ឈ្មោះថាArya Rermana អាយុ១០ ជាជនជាតិឥណ្ឌូនេស៊ី មានទម្ងន់រហូតទៅដល់១៩២គីឡួ ជាទម្ងន់ដែលធ្ងន់ជាងគេលើសម្រាប់ក្មេងដែលមានអាយុត្រឹមតែ១០ឆ្នាំ។

បច្ចុប្បន្ន Arya Rermanaមានអាយុ១៣ឆ្នាំហើយ ដោយទទួលបានការមើលថែយ៉ាងយកចិត្តទុកដាក់ និងឆ្លងកាត់ការវះកាត់(Gastic Bypass Surgery) បានធ្វើឲ្យក្មេងប្រុសរូបនេះស្រកទម្ងន់រហូតទៅដល់១០៧គីឡូ។ ពេលនេះArya Rermanaមានទម្ងន់នៅសល់ត្រឹមតែ៨៥គីឡូប៉ុណ្ណោះ ហើយគេក៏មានភាពងាយស្រួលជាងមុនក្នុងការប្រើប្រាស់ជីវិតដូចក្មេងប្រុសធម្មតាទូទៅ។

ជាមួយគ្នានេះផងដែរឪពុកម្តាយរបស់Arya Rermanaបាននិយាយពីមូលហេតុ ដែលធ្វើឲ្យកូនប្រុសមានរូបរាងធាត់រហូតដល់១៩២គីឡូយ៉ាងដូច្នោះថា« កាលពីអាយុ៥ឆ្នាំ រាងកាយរបស់Arya Rermanaចាប់ផ្តើមលូតលាស់ ពេលនោះខ្ញុំតាមចិត្តកូនគ្រប់យ៉ាង ចង់ញ៉ាំអីក៏ឲ្យញ៉ាំដែរ» នេះជាមូលហេតុដែលធ្វើឲ្យក្មេងគ្មានរបបនៃការគ្រប់គ្រងអាហារ រហូតក្លាយជាក្មេងធាត់ជាងគេលើលោក។ក្មេងប្រុសរូបនេះបានជួបផលវិបាកជាច្រើនក្នុងការប្រើប្រាស់ជីវិតប្រចាំថ្ងៃ និងត្រូវរៀននៅផ្ទះ ព្រោះមិនអាចដើរលើសពីចំងាយ៥ម៉ែត្រ។

ក្រោយពីទទួលបានការមើលថែយ៉ាងយកចិត្តទុកដាក់Arya Rermana ត្រូវមានរបបអាហារប្រចាំថ្ងៃត្រឹមត្រូវ ញ៉ាំតែអាហារណាដែលប្រយោជន៍ដូចជា បន្លែ ត្រីនិងផ្លែឈើជាដើម។ សព្វថ្ងៃ Arya Rermanaអាចដើរទៅរៀននៅសាលារៀនបាន ហើយថែមទាំងអាចលេងកីឡាបានទៀតផង។

Arya Rermanaបាននិយាយពីអារម្មណ៍របស់ខ្លួនថា «ជីវិតខ្ញុំនៅពេលនេះមានក្តីសុខណាស់ ព្រោះខ្ញុំអាចលេងបាល់ ដើរលេងកម្សាន្ត ហើយថែមទាំងអាចហែលទឹកជាមួយមិត្តភក្តិរបស់ខ្ញុំទៀត»។

ជាការពិណាស់របបអាហារប្រចាំថ្ងៃពិតជាសំខាន់ខ្លាំងណាស់សម្រាប់មនុស្សគ្រប់រូប។  ម្យ៉ាងវិញទៀតយើងចាំបាច់ត្រូវថែរក្សាសុខភាពឲ្យបានល្អ ដើម្បីជៀសឆ្ងាយពីជំងឺផ្សេងៗ៕

សូមទស្សនារូបភាពខាងក្រោម៖

Arya Rermanaពេលទម្ងន់១៩២គីឡូ
Arya Rermanaពេលទម្ងន់១៩២គីឡូ
Arya Rermanaពេលបច្ចុប្បន្ន
Arya Rermanaពេលបច្ចុប្បន្ន
Arya Rermanaពេលបច្ចុប្បន្ន
Arya Rermanaពេលបច្ចុប្បន្ន
Arya Rermanaពេលបច្ចុប្បន្ន
Arya Rermanaពេលបច្ចុប្បន្ន
Arya Rermanaពេលបច្ចុប្បន្ន ជាមួយឪពុកម្តាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]