ភ្នំពេញ៖ សូមចូលរួមអបអរសាទរដល់ក្រុមហ៊ុនអាជីវកម្មទើបបង្កើតថ្មី Kokopon របស់កម្ពុជា សម្រាប់ការបញ្ចប់វគ្គបណ្តុះបណ្តាលលើកម្មវិធី SHE Investment Accelerator (អ្នកអភិវឌ្ឍអាជីវកម្មជាស្ត្រី) ឆ្នាំ២០១៩ ហើយពេលនេះក្រុមហ៊ុនទើបបង្កើតថ្មីនេះ នឹងទទួលបានការជួយឧបត្ថម្ភទៅលើតម្លៃសេវាចុះឈ្មោះអាជីវកម្មពី ផាយ ផេ (Pi Pay) ដែលជាក្រុមហ៊ុនផ្តល់សេវាទូទាត់ដោយមិនប្រើក្រដាសប្រាក់ឈានមុខគេនៅក្នុងប្រទេសកម្ពុជា។

ម្ចាស់សហគ្រាសខ្នាតតូច និងមធ្យមជាស្ត្រីចំនួន ១៣ នាក់ បានចូលរួមក្នុងពិធីអបអរសាទរលើការបញ្ចប់ការសិក្សារបស់ខ្លួន នៅក្នុងបរិវេនស្ថានទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា ក្រោយពីស្ថានទូតមួយនេះបានចូលរួមគាំទ្រកម្មវិធី SHE Investment Accelerator ឆ្នាំ២០១៩។

ការជួយឧបត្ថម្ភពី ផាយ ផេ (Pi Pay)

អ្នកស្រី លឹម លីដា សហស្ថាបនិករបស់កម្មវិធី SHE Investments បានបញ្ជាក់ថា កម្មវិធីសិក្សាដែលមានរយៈពេល ៦ ខែមួយនេះ បានផ្តល់ការសិក្សាដល់សិក្ខាកាមលើជំនាញដំណើរការគ្រប់គ្រងអាជីវកម្ម ក្នុងនោះរាប់បញ្ចូលទាំងការគ្រប់គ្រងធនធានមនុស្ស និងហិរញ្ញវត្ថុ ការកំណត់គោលដៅ ការរៀបចំផែនការសកម្មភាព និងផែនការយុទ្ធសាស្ត្រអាជីវកម្មផងដែរ ស្របពេលដែលសិក្ខាកាម ក៏ទទួលបានជំនាញផ្សេងៗ ការជួបឧបត្ថម្ភគាំទ្រ និងឱកាសនានានៅកម្ពុជាផងដែរ។

អ្នកស្រីបានឲ្យដឹងថា៖ 

«ខ្ញុំបន្តមានការភ្ញាក់ផ្អើលទៅលើគុណភាព និងថាមពលរបស់ស្ត្រីដែលយើងធ្វើការជាមួយនៅ SHE Investments ហើយខ្ញុំពិតជារំភើបណាស់ ក្នុងការជួយដល់ស្ត្រីទាំងនោះលើដំណើរអាជីវកម្មរបស់ពួកគាត់។ Kokopon បានធ្វើឲ្យយើងចាប់អារម្មណ៍ លើការអភិវឌ្ឍរបស់ក្រុមហ៊ុននេះ និងកម្រិតដែលក្រុមហ៊ុនបានធ្វើសកម្មភាពស្របតាមដំបូន្មានផ្សេងៗ ដើម្បីអភិវឌ្ឍគំនិតរបស់ពួកគេ ហើយយើងប្រាកដចិត្តថា ពួកគេនឹងអភិវឌ្ឍទៅមុខដ៏ឆ្ងាយ»។
ការជួយឧបត្ថម្ភពី ផាយ ផេ (Pi Pay)

ក្រុមហ៊ុន Kokopon នឹងផ្តល់ការបញ្ចុះតម្លៃលើផលិតផល និងសេវាផ្សេងៗ ដោយការធ្វើការងារជាមួយនឹងក្រុមហ៊ុនអាជីវកម្មជាច្រើន ដើម្បីជួយឲ្យក្រុមហ៊ុនទាំងនោះបង្កើនការលក់របស់ពួកគេ តាមរយៈការទទួលបានអតិថិជនកាន់តែច្រើន ក្រោមជំនួយផ្នែកទីផ្សារលើផលិតផលផ្សេងៗដែលស្ថិតក្នុងការប្រម៉ូសិន។ តាមរយៈការចូលរួមសិក្សាក្នុងកម្មវិធីសិក្សា SHE Accelerator អ្នកស្រី ណេង សុខនាង ម្ចាស់ក្រុមហ៊ុនអាជីវកម្ម Kokopon បានសហការជាមួយនឹងម្ចាស់អាជីវកម្មជាស្ត្រីជាច្រើនផ្សេងទៀត ដើម្បីផ្តល់ឲ្យម្ចាស់អាជីវកម្មទាំងនោះទទួលបាននូវសេវាផ្សេងៗដូចជា ក្រុមហ៊ុនអាជីវកម្មលក់ផលិតផលថែរក្សាសម្ផស្សធម្មជាតិ ដៃខ្មែរ (Dai Khmer) ជាដើម។

កញ្ញា Kelly Ch’ng ប្រធានផ្នែកទំនាក់ទំនង និងទីផ្សាររបស់ក្រុមហ៊ុន ផាយ ផេ បានពន្យល់ថា ការឧបត្ថម្ភគាំទ្រលើការចុះបញ្ជីអាជីវកម្មរបស់ក្រុមហ៊ុន Kokopon បង្ហាញពីការគាំទ្រឥតឈប់ឈររបស់ក្រុមហ៊ុន ផាយ ផេ ទៅលើការងាររបស់កម្មវិធី SHE Investments ជាមួយនឹងអាជីវករជាស្ត្រីកម្ពុជា។

អ្នកស្រីបានឲ្យដឹងថា៖ 

«ផាយ ផេ ពិតជាមានមោទនភាពណាស់ក្នុងការធ្វើការជាមួយនឹង SHE Investments ក្នុងកិច្ចការងារដ៏សំខាន់របស់ពួកគេជាមួយនឹងអាជីវកម្ម ដែលមានម្ចាស់កម្មសិទ្ធិជាស្ត្រី និងដឹកនាំដោយស្ត្រីនៅកម្ពុជា។ យើងធ្វើការជាមួយនឹងពាណិជ្ជករធំ និងតូចទូទាំងកម្ពុជា ទៅលើដំណោះស្រាយទូទាត់មិនប្រើក្រដាសប្រាក់ ខណៈដែលដំណោះស្រាយទាំងនេះឆ្លើយតបទៅនឹងតម្រូវការឌីជីថល ដែលកំពុងតែកើនឡើងរបស់កម្ពុជា ហើយវាពិតជារំភើបណាស់ក្នុងការឃើញពីមហិច្ឆតា និងទស្សនវិស័យរបស់ក្រុមអ្នកដែលបញ្ចប់ការសិក្សាលើកម្មវិធីនេះ។ ខ្ញុំសូមជូនពរឲ្យពួកគាត់ជួបតែសំណាងល្អបំផុតជាមួយនឹងអាជីវកម្ម ដែលកំពុងតែមានការរីកចម្រើនរបស់ពួកគាត់»។
ការជួយឧបត្ថម្ភពី ផាយ ផេ (Pi Pay)

អ្នកស្រី សុខ នាង សហស្ថាបនិករបស់ក្រុមហ៊ុន Kokopon បានបញ្ជាក់ថា ដំណើរការនៃការចុះបញ្ជីអាជីវកម្ម ជាធម្មតាចំណាយពេលអស់ជាច្រើនខែ និងចំណាយប្រាក់រាប់ពាន់ដុល្លារ ហេតុនេះការគាំទ្ររបស់ក្រុមហ៊ុន ផាយ ផេ គឺជាការឧបត្ថម្ភដ៏ធំមួយ។

អ្នកស្រីបានឲ្យដឹងថា៖ 

«វាពិតជាអស្ចារ្យណាស់ ក្នុងការឃើញក្រុមហ៊ុនមួយរបស់កម្ពុជា ចូលរួមគាំទ្រសហគ្រាសខ្នាតតូច និងមធ្យមដែលដឹកនាំដោយស្ត្រីដូចជាយើង ជាពិសេសក្រោយពីការខិតខំព្យាយាមរបស់អ្នកចូលរួមក្នុងកម្មវិធីអភិវឌ្ឍអាជីវកម្មមួយនេះ។ យើងរង់ចាំមើលការរីកចម្រើនរបស់ Kokopon ហើយខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមហ៊ុន ផាយ ផេ កម្មវិធី SHE Investments និងស្ថានទូតចក្រភពអង់គ្លេស ដែលបានជួយយើងក្នុងដំណើរអាជីវកម្មរបស់យើង»។

ក្រុមហ៊ុន ផាយ ផេ បានសហការជាមួយនឹងកម្មវិធី SHE Investments ចាប់តាំងពីឆ្នាំ ២០១៧ មកម្ល៉េះ ដើម្បីជួយលើកស្ទួយដល់អាជីវកម្ម ដែលដឹកនាំដោយស្ត្រីនៅកម្ពុជា ហើយស្ត្រីដ៏អស្ចារ្យជាច្រើននាក់កំពុងតែដំណើរការអាជីវកម្មរបស់ខ្លួន៕  

ការជួយឧបត្ថម្ភពី ផាយ ផេ (Pi Pay)
ការជួយឧបត្ថម្ភពី ផាយ ផេ (Pi Pay)
ការជួយឧបត្ថម្ភពី ផាយ ផេ (Pi Pay)
ពិធីបញ្ចប់វគ្គសិក្សា
ពិធីបញ្ចប់វគ្គសិក្សា
ពិធីបញ្ចប់វគ្គសិក្សា
ពិធីបញ្ចប់វគ្គសិក្សា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]