គ្មានអ្នកណាម្នាក់ ជាពិសេសស្រីៗដែលមិនចង់បានស្បែក ស ស្រស់ស្អាត ទន់រលោង ម៉ដ្ឋខៃនោះទេ ហេតុនេះហើយបានជាមនុស្សមួយចំនួនតែងតែប្រើផលិតផលលាបស្បែក និងសាប៊ូដុសខ្លួនដែលមានគុណភាពជំនួយស្បែកជាប្រចាំបែបនេះ។ ទោះជាយ៉ាងនេះក្តី ការប្រើផលិតផលធម្មជាតិមួយចំនួនក៏អាចជួយឱ្យស្បែករបស់អ្នក ស ទន់ ភ្លឺ រលោងម៉ដ្ឋខៃបានដូចគ្នា ថែមទាំងមិនចំណាយលុយច្រើន ឬប៉ះពាល់ដល់សុខភាពស្បែកទៀតផង។

ដូច្នេះថ្ងៃនេះយើងខ្ញុំនឹងជម្រាបជូនពីវិធីប្រើផលិតផលធម្មជាតិងាយៗ ទាំង៧យ៉ាង ដែលជួយឱ្យស្បែកមួយតួខ្លួនដូចខាងក្រោម៖

ជម្រះស្បែកដងខ្លួនឱ្យប្រែសម្បុរ ស

១. ផ្លែប័រ

ផ្លែប័រសម្បូរទៅដោយវីតាមីន ជាតិរ៉ែសំខាន់ៗ និងប្រេងពីធម្មជាតិ ដែលជួយឱ្យស្បែកមានសុខភាពល្អ ទន់ ឆាប់ស និងម៉ដ្ឋរលោងស្អាតបាន។

ការអនុវត្ត៖

- យកផ្លែប័រទុំ ២ ទៅ៣ផ្លែ ឆ្កឹះសាច់ចេញមក រួចយកទៅក្រឡុកឱ្យហ្មត់ល្អដូចគ្រីម ដោយលាយជាមួយនឹងទឹកក្នុងបរិមាណសមល្មម

- បន្ទាប់មកយកគ្រីមផ្លែប័រនេះមកលាបឱ្យសព្វមួយតួដងខ្លួន ហើយទុកចោលរយៈពេល ១០នាទី ទៅ១៥នាទី ចាំលាងទឹកចេញជាការស្រេច។

- អ្នកអាចអនុវត្តវិធីនេះឱ្យទៀងទាត់ ជារៀងរាល់ថ្ងៃក៏បាន មុនពេលងូតទឹកជម្រះខ្លួនប្រាណ។

ផ្លែប័រ

២. ល្ហុងទុំ និងក្រូចឆ្មារ

ល្ហុងទុំ និងក្រូចឆ្មារគឺជាគ្រឿងផ្សំដែលអាចជួយឱ្យស្បែកឆាប់ស ព្រមទាំងជួយកម្ចាត់កោសិកាចាស់ៗចោល ថែមទាំងមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្ម និងរ៉ាឌីកាល់សេរីការពារស្បែកពីផលប៉ះពាល់នានា ធ្វើឱ្យស្បែកដែលធ្លាប់គគ្រើមប្រែជាទន់ រលោង ម៉ដ្ឋខៃ និងភ្លឺចែងចាំងទៀតផង។

ការអនុវត្ត៖

- ល្ហុងទុំ ១ផ្លែ យកសាច់មកក្រឡុកឱ្យហ្មត់ល្អ ដោយលាយជាមួយនឹងទឹកក្រូចឆ្មារ ១ផ្លែ

- បន្ទាប់មកយកម៉ាស់នេះមកលាបសព្វស្បែករាងកាយ ទុកចោលរយៈពេល ១៥នាទី ទៅ២០នាទី រហូតដល់ស្ងួត ជាចុងក្រោយចាំលាងចេញនឹងទឹកក្តៅឧណ្ហៗជាការស្រេច។

ល្ហុងទុំ និងក្រូចឆ្មារ

៣. ស៊ុតផ្នែកពណ៌ស និងក្រូចឆ្មារសម្បកលឿង

ទាំងស៊ុតផ្នែកពណ៌ស និងក្រូចឆ្មារសម្បកលឿង គឺជាធាតុផ្សំដែលជួយឱ្យស្បែកសលឿន ថែមទាំងជួយកម្ចាត់កោសិកាចាស់ៗចោល ធ្វើឱ្យស្បែក ភ្លឺ រលោង និងបន្តឹងស្បែកដែលយារធ្លាក់ផងដែរ។

ការអនុវត្ត៖

- ត្រងយកតែស៊ុតផ្នែកពណ៌ស ចំនួន ២ ទៅ៣គ្រាប់ រួចលាយជាមួយនឹងទឹកក្រូចឆ្មារសម្បកលឿង (ប្រើក្រូចឆ្មារក៏បាន) ចំនួន ២ ទៅ៣គ្រាប់ កូរចូលគ្នាឱ្យសព្វល្អសិន រួចយកទៅទុកក្នុងទូទឹកកកឱ្យត្រជាក់ល្អ

- បន្ទាប់មកយកល្បាយត្រជាក់ៗនេះមកលាបឱ្យសព្វរាងកាយ ទុកចោលរយៈពេល ១៥នាទី ទៅ២០នាទី ចាំលាងចេញនឹងទឹកស្អាតជាការស្រេច។

ស៊ុតផ្នែកពណ៌ស និងក្រូចឆ្មារសម្បកលឿង

៤. ក្រូចឆ្មារ និងប៉េះប៉ោះ

ប៉េងប៉ោះ និងក្រូចឆ្មារសុទ្ធតែផ្ទុកនូវវីតាមីន C ដ៏ច្រើនលើសលប់ និងសារធាតុសំខាន់ៗ ដែលអាចជួយឱ្យស្បែកឆាប់ ស កម្ចាត់កោសិកាស្បែកចាស់ៗចេញ ថែមទាំងធ្វើឱ្យស្បែកទន់ភ្លឺរលោងស្អាតទៀត។

ការអនុវត្ត៖

- យកប៉េងប៉ោះ ស្រស់ ៤ ទៅ៥ផ្លែ ទៅស្ងោរឱ្យឆ្អិន រួចយកទៅក្រឡុកឱ្យហ្មត់ ដោយច្របាច់ក្រូចឆ្មារ ២ ទៅ៣ផ្លែចូលទៅ

- បន្ទាប់មកយកល្បាយនេះមកលាបឱ្យសព្វស្បែកដងខ្លួន ទុកចោលរយៈរយៈពេល ១៥នាទី ទៅ ២០នាទី ចាំលាងនឹងទឹកស្អាតចេញជាការស្រេច។

ក្រូចឆ្មារ និងប៉េះប៉ោះ

៥. អង្ករ និងប្រេងអូលីវ

អង្ករ និងប្រេងអូលីវ អាចជួយធ្វើឱ្យស្បែកស ថែមទាំងផ្តល់សំណើមដល់ស្បែក និងជួយឱ្យស្បែកទន់រលោងស្អាតទៀត។

ការអនុវត្ត៖

- យកអង្ករ ១ពែង ទៅកិន ឬក្រឡុកឱ្យហ្មត់ចេញជាម្សៅ បន្ទាប់មកយកលាយជាមួយប្រេងអូលីវ (រកបាននៅផ្សារទំនើប) ក្នុងបរិមាណសមល្មម

- បន្ទាប់មកយកល្បាយនេះមកលាបឱ្យសព្វស្បែក ទុកចោលរយៈពេល ២០នាទី ទៅ៣០នាទី ចាំលាងចេញនឹងទឹកស្អាតជាការស្រេច។

- អ្នកអាចអនុវត្តជាប្រចាំជារៀងរាល់ថ្ងៃ មុនរាល់ពេលងូតទឹកដើម្បិទទួលបានលទ្ធផលល្អ។

អង្ករ និងប្រេងអូលីវ

៦. ទឹកឃ្មុំ និងក្រូចឆ្មារសម្បកលឿង

គុណប្រយោជន៍ពីទឹកឃ្មុំ និងក្រូចឆ្មារសម្បកលឿង អាចជួយកម្ចាត់កោសិកាស្បែកចាស់ៗចោល រួចបង្កើតកោសិកាស្បែកថ្មីដែលស ស្រស់ស្អាត ទន់រលោង ម៉ដ្ឋខៃទៀតផង។

ការអនុវត្ត៖

- លាយទឹកក្រូចឆ្មារសម្បកលឿង និងទឹកឃ្មុំ ៥ស្លាបព្រាបាយកូរចូលគ្នាឱ្យសព្វ បន្ទាប់មក យកមកលាបលើស្បែក ហើយទុកចោលរយៈពេល ២០នាទី ទៅ៣០នាទី ចាំលាងទឹកចេញជាការស្រេច។

- វិធីមួយនេះគួរតែអនុវត្តជាប្រចាំមុនពេលងូតទឹកជារៀងរាល់ព្រឹក ទើបទទួលបានប្រសិទ្ធភាពខ្ពស់។

ទឹកឃ្មុំ និងក្រូចឆ្មារសម្បកលឿង

៧. សម្អាតរាងកាយឱ្យបានស្អាតល្អ

បើទោះបីជាវិធីជម្រះខ្លួនប្រាណតាមបែបធម្មជាតិខាងលើ អាចជួយឱ្យស្បែករបស់អ្នកឆាប់ ស ទន់ ម៉ដ្ឋ ភ្លឺរលោងស្រស់ស្អាតក៏ពិតមែន តែអ្នកមិនគួរមើលរំលងការដុសសម្អាតខ្លួនឱ្យបានស្អាតផងដែរ។ ដោយអ្នកត្រូវតែងូតទឹកសម្អាតរាងកាយឱ្យបានស្រស់ស្អាត យ៉ាងហោច ២ដងក្នុងមួយថ្ងៃ ហើយត្រួវដុសម្អាតរាងកាយគ្រប់គន្លៀតដែលកខ្វក់ឱ្យបានស្អាត ដោយអាចប្រើប្រដាប់ដុសខ្លួនទន់ៗបន្ថែមបានជំនួយដល់ការសម្អាតរបស់អ្នកកាន់តែស្អាតល្អជាងមុន៕  

សម្អាតរាងកាយឱ្យបានស្អាតល្អ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]