ចិន៖ បុរសជនជាតិចិនម្នាក់ មិនពេញចិត្តនឹងម៉ូតសក់ ដែលជាងកាត់ឱ្យ ខឹងចិត្តពេកក៏ចាប់ជាងនោះ ឈូសសក់វិញយកតែម្តង។

យោងតាមប្រភពសារព័ត៌មានចិនមួយបានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងកាលពីពេលថ្មីៗនេះ ក្នុងទីក្រុងឆុងឈីង នៅហាងកាត់សក់មួយកន្លែង។

យោងតាមវីដេអូកាមេរ៉ាសុវត្ថិភាពនៅក្នុងហាងបានបង្ហាញថា បុរសម្នាក់នេះមានមាឌធំ ពាក់អាវក្រៅពណ៌ខៀវបានរុញ និងប្រតាយប្រតប់ជាមួយនឹងជាងកាត់សក់ (មាឌតូច) នៅក្នុងហាង។ ហើយទីបំផុត រូបគេក៏បានចាប់ជាងនោះ មកឈូសសក់ចោលវិញ ដើម្បីជាការសងសឹក។ 

រូបភាពនៅក្នុងហាង

ក្រោយមក បន្ទាប់ពីសងសឹងបានសម្រេចហើយ បុរសម្នាក់នោះក៏បានចាកចេញពីហាងនេះយកតែម្តង ដោយមិនបានបង់ប្រាក់អ្វីនោះទេ។ បន្ទាប់មក ជាងកាត់សក់ដ៏អភ័ព្វរូបនេះ ក៏បានប្តឹងប៉ូលិស។

មិនយូរប៉ុន្មាន រូបគេក៏ត្រូវបានចាប់ខ្លួន និងយកទៅដោះស្រាយទៅតាមផ្លូវច្បាប់។

គួរឱ្យដឹងផងដែរ នេះមិនមែនជាលើកទីមួយនោះទេ ដែលមានករណីបែបនេះកើតឡើងនៅស្រុកចិន។ ជាក់ស្តែងកាលពីប៉ុន្មានឆ្នាំមុននេះ ក៏មានករណីបែបនេះកើតឡើងនៅក្នុងខេត្តសានដុងផងដែរ ដែលមានបុរសម្នាក់ ព្រោះតែមិនពេញចិត្តនឹងម៉ូតសក់ដែលជាងកាត់សក់ឱ្យ រូបគេក៏សងសឹងនឹងជាងម្នាក់នោះ ដោយយកលាមក និងសំរាមមកបោះចោលទៅមុខហាងកាត់សក់នោះរាល់យប់ ប៉ុន្តែអស់លក្ខណ៍ត្រូវប៉ូលិសចាប់បានដូចគ្នា៕ 

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]