ភ្នំពេញ: តារាចម្រៀង លោក ខាន់ ជេម ជាតារា ដែលមានទឹកដមសម្លេង បែបផ្អែមស្រទន់ ជាពិសេសសាកសមបំផុត សម្រាប់បទចម្រៀង បែបមនោសញ្ចេតនា ។ មួយរយៈនេះ គេឃើញថា ខាន់ ជេមស៏ ហាក់បីដូចជាឡើងកូដយ៉ាងខ្លាំង បន្ទាប់ពីលោកបានផ្លាស់ទ្រនំ មកផលិតកម្មសាន់ដេ ទាំងការច្រៀង តាមឆាកតន្រ្ដី នៅបណ្ដាខេត្តនានា រួមទាំង តាមកញ្ចក់ទូរទស្សន៏ផងដែរ។

ថ្មីៗនេះ តារាចម្រៀងសម្លេងស្រទន់ រូបនេះបានបង្ហោះសារ តាមរយៈគណនីហ្វេសប៊ុករបស់រូបលោកផ្ទាល់ថា “ចាប់ពីថ្ងៃនេះទៅរូបខ្ញុំ ខាន់ ជេម ឈប់ច្រៀងបទចម្លងគេទៀតហើយ” ។ ការលើកឡើងបែបនេះ ធ្វើឲ្យមហាជន មានការគាំទ្រយ៉ាងខ្លាំង។

ជាការពិត ទោះបីជា បន្តការច្រៀងបទចម្រៀង ចម្លងតាមប្រទេសដទៃទៀត ក៏គ្មានការគាំទ្រពី សំណាក់មហាជនទៀតដែរ ដោយមានអ្នកខ្លះ បានបញ្ចេញមតិក្នុងការបង្ហោះរបស់លោក ថា “ចង់ឲ្យ អ្នកចម្រៀងទាំងអស់ មានការគិតដូចជា ជេម ជាពិសេស ត្រូវធ្វើអ្វីដែលថ្មី ដោយមិនចម្លងពីអ្នកដទៃ៕ 

តារាចម្រៀង លោក ខាន់ ជេម
លោក ខាន់ ជេម និង ក្រុមគ្រួសារ របស់លោក
ខាន់ ជេម ពេលនៅលើ ឆាកតន្រ្ដី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខាន់ ជេមស៍