ភ្នំពេញ៖ បន្ទាប់ពីការរង់ចាំអស់រយៈពេលយ៉ាងយូរ ពេលនេះ Circle K បានកាត់ខ្សែបូរសម្ពោធសាខាថ្មី នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញជាផ្លូវការកាលពីព្រឹកមិញ ថ្ងៃសុក្រ ទី១២ ខែមេសា ឆ្នាំ២០១៩ នេះហើយ។

ពិធីបើកសម្ពោធជាផ្លូវការរបស់ Circle K

សាខា Circle K ដែលបានដាក់ឲ្យដំណើរការជាស្ថាពរនេះ គឺមានទីតាំងស្ថិតក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញផ្ទាល់តែម្ដង គឺនៅបរិវេណស្ថានីយ៍អ្នកមកដល់ Arrival Terminal ដែលគេរំពឹងទុកថានឹងទទួលបានការគាំទ្រនឹងផ្ដល់ភាពងាយស្រួលដល់ភ្ញៀវដែលធ្វើដំណើរមកដល់ អ្នកចាំទទួលភ្ញៀវ និងបុគ្គលិកធ្វើការនៅក្នុងអាកាសយានដ្ឋានផងដែរ។

Circle K សាខាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនេះ គឺជាសាខាទី ២១ របស់ Circle K ក្នុងព្រះរាជាណាចក្រកម្ពុជាបន្ទាប់ពីការបើកសាខាដំបូងកាលពីរយៈពេលជាងពីរឆ្នាំមុន ក្នុងឆ្នាំ ២០១៧ ហើយ Circle K នេះគឺស្ថិតក្រោមការគ្រប់គ្រង់របស់ក្រុមហ៊ុន TH CVS Co., LTD, ដែលមានគម្រោងចង់ពង្រីកសក្ដានុពលរបស់ Circle K នៅក្នុងប្រទេសកម្ពុជាឲ្យបាន ៣០០ សាខាត្រឹមឆ្នាំ ២០២៦ ខាងមុខនេះ។

នៅក្នុងការបើកសម្ពោធថ្មីនេះលោក Steven Yos នាយកប្រតិបត្តិនៅក្រុមហ៊ុន TH CVS Co., LTD ក៏បានចូលរួមផ្ដល់ជាកិត្តិយស និងបកស្រាយទាក់ទងនឹងការសម្រេចបើកសាខានៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនេះផងដែរ។ លោក Steven បានមានប្រសាសន៍ថា៖

«ទីតាំងអាកាសយានដ្ឋាននេះ គឺជាទីតាំងដ៏ល្អឥតខ្ចោះសម្រាប់ពួកយើង។ Circle K គឺជាមិត្តសម្លាញ់របស់អ្នកធ្វើដំណើរគ្រប់រូប ព្រោះនៅពេលដែលអ្នកធ្វើដំណើរ អ្នកមិនមានរបស់ជាប់ខ្លួនច្រើនទេ ដូច្នេះពួកយើងអាចជួយអ្នកបាន មិនថាឡើយជាសេវាកម្មផ្សេងៗ នំ ចំណី ឬភេសជ្ជៈឡើយ»។
ពិធីបើកសម្ពោធជាផ្លូវការរបស់ Circle K

គាត់ក៏បានបន្ថែមទៀតផងដែរថា ដោយគាត់បានសង្កេតឃើញអាកាសយានដ្ឋានបរទេសភាគច្រើនដែលមានម៉ាតដល់ទៅ ៣-៤ ហើយសម្រាប់ភ្ញៀវទេសចរណ៍ ភាគច្រើនម៉ាតនៅក្នុងអាកាសយានដ្ឋាន គឺជាការដក់ជាប់ក្នុងចិត្តដំបូងបំផុតពេលឈានជើងចូលដំបូងចូលប្រទេសមួយ ដូច្នេះគាត់សង្ឃឹមថាសាខា Circle K នេះនឹងធ្វើឲ្យភ្ញៀវទេសចរណ៍មានអារម្មណ៍ទទួលស្វាគមន៍ហាក់ដូចជានៅប្រទេសផ្ទាល់ខ្លួន ដោយ Circle K គឺជាប្រ៊េនម៉ាតអន្តរជាតិ ដែលត្រូវបានទទួលស្គាល់ និងល្បីល្បាញជុំវិញពិភពលោក។ បន្ដទៅថ្ងៃអនាគត Circle K ក៏មានបំណងចង់បើកសាខានៅអាកាសយាសដ្ឋានសៀមរាប និងក្រុងព្រះសីហនុផងដែរ ប្រសិនជាមានឱកាស។

គោលបំណងចម្បង និងចំណុចដែលធ្វើឲ្យ Circle K ខុសពីម៉ាតទូទៅ គឺការផ្ដល់នូវភាពងាយស្រួល និងសេវាកម្មសំបូរបែបជូនភ្ញៀវ ២៤ ម៉ោង ដែលរួមបញ្ចូលទាំង ចំណីអាហារឆ្អិនស្រាប់ ទីតាំងធំទូលាយនៅតំបន់ទីប្រជុំជន សាលា ក្រុមហ៊ុន និងទេសចរណ៍ ប្រព័ន្ធ WIFI ដោយឥតគិតថ្លៃ សេវាបង់ថ្លៃទឹក ភ្លើង អ៊ិនធឺណែត ទូរស័ព្ទ ខ្សែកាប និងការទូទាត់សេវាផ្ទាល់ខ្លួនផ្សេងៗ សេវាបញ្ចូលលុយទូរស័ព្ទ សេវាផ្ញើរឥវ៉ាន់ និងដឹកជញ្ចូន សេវាធនាគារ ATM ដក និងដាក់សាច់ប្រាក់ និងកន្លែងដែលភ្ញៀវអាចអង្គុយសម្រាកយ៉ាងធំទូលាយ និងមានផាសុកភាពផងដែរ។

Circle K មានដើមកំណើតមកពីសហរដ្ឋអាមេរិក ដែលបើកដំបូងនៅឆ្នាំ ១៩៥១ ហើយមកទល់សព្វថ្ងៃនេះ Circle K មានសាខាជាង ១៦ ០០០ ទូទាំងពិភពលោកដូចជា ប្រទេសកាណាដា ហុងកុង ឌូបៃ ឥណ្ឌូណេសុី ហុងកុង ម៉ាកាវ គ័ងចូវ និងវៀតណាមជាដើម៕

ទស្សនារូបភាពក្នុងពិធីសម្ពោធហាង Circle K ជាផ្លូវការ កាលពីព្រឹកមិញដូចខាងក្រោមនេះទាំងអស់គ្នា៖ 

ពិធីបើកសម្ពោធជាផ្លូវការរបស់ Circle K
ពិធីបើកសម្ពោធជាផ្លូវការរបស់ Circle K
ពិធីបើកសម្ពោធជាផ្លូវការរបស់ Circle K
ពិធីបើកសម្ពោធជាផ្លូវការរបស់ Circle K
ពិធីបើកសម្ពោធជាផ្លូវការរបស់ Circle K
ពិធីបើកសម្ពោធជាផ្លូវការរបស់ Circle K
Circle K
Circle K

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]