ថៃ៖ តារាចម្រៀងស្រី ដែលកំពុងតែទទួលបានការគាំទ្រខ្លាំង ពីសំណាក់ស្រទាប់មិត្តយុវវ័យ កញ្ញា Jah Rsiam បានធ្វើឲ្យអ្នកម្ដាយជាទីស្រលាញ់របស់ខ្លួន រំភើបដល់ថ្នាក់ញញឹមបិទមាត់មិនជិតនោះទេ នៅក្នុងថ្ងៃកំណើតឆ្នាំនេះ។

ជាក់ស្ដែង ដោយយោងទៅតាមរយៈវីដេអូ និងរូបភាពជាច្រើនសន្លឹក នាថ្ងៃកំណើតម្ដាយនាង កាលពីម្សិលមិញនេះដែរ តារាចម្រៀងស្រី កញ្ញា Jah Rsiam បានធ្វើរឿងដ៏គួរឲ្យរំភើបមួយចំពោះម្ដាយជាទីស្រលាញ់របស់ខ្លួន ដោយនាងបានSurpriseនំខេកមួយ និងជាពិសេស បានជូនលុយម្ដាយដល់ទៅ៤លាន ៥សែនបាត ដែលធ្វើម្ដាយរបស់ខ្លួន រំភើបចិត្តជាខ្លាំង ស្ទើរតែស្រក់ទឹកភ្នែកនៅចំពោះមុខកូនៗទៅហើយ។

ជាមួយគ្នានេះដែរ តារាស្រីរូបស្រស់មួយដួងនេះ ក៏ត្រូវបានមហាជនជាច្រើនសម្ដែងការកោតសរសើរជាខ្លាំងចំពោះ ការដឹងគុណ ដែលនាងតែងតែមានចំពោះអ្នកមានគុណទាំងពីររបស់រូបនាង នាពេលកន្លងមកនេះផងដែរ ៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖ 

Jah Rsiam
ខួបម្ដាយ Jah
ខួបម្ដាយ Jah
ខួបម្ដាយ Jah
ខួបម្ដាយ Jah

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]