កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ គេបានប្រទះឃើញ តារាចម្រៀងស្រី Sandara Park អតីតក្រុម 2NE1 បានចូលរួមធ្វើកិច្ចការងារមនុស្សធម៌ ចុះចែកអាហារជូនប្រជាជនរស់នៅតំបន់មួយកន្លែង នៅក្នុងប្រទេសកូរ៉េ។

ជាការពិតណាស់ កាលពីថ្មីៗនេះ តារាសស្រីសាច់ចាំវ័យ៣០ប្លាយ Sandara Park បានចូលរួមថតនៅក្នុងកម្មវិធីមួយ «New life to children» ឬ «ជីវិតថ្មីសម្រាប់កុមារ» របស់ស្ថានីយ៍ទូរទស្សន៍ MBC។ ជាក់ស្តែងក្នុងនោះផងដែរ Sandara និងក្រុមការងារ ក៏បានរៀបចំជាអាហារជាច្រើនប្រអប់ ដើម្បីចែកជូនដល់ប្រជាជនដែលរស់នៅក្នុង តំបន់ប៊ូសាន។

មិនតែប៉ុណ្ណោះ គេសង្កេតឃើញថា តារាស្រី Sandara បានស្លៀកពាក់ក្នុងឈុតសម្លៀកបំពាក់ ពណ៌ផ្កាឈូកយ៉ាងគួរឲ្យស្រលាញ់ ជាមួយនឹងទឹកមុខពោរពេញទៅដោយស្នាមញញឹម លើសពីនេះ នាងថែមទាំងបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីចែកអាហារឲ្យបានដល់មនុស្សគ្រប់ៗគ្នា ដែលនៅទីនោះផងដែរ៕ 

Sandara ចុះចែកអាហារជូនប្រជាជននៅតំបន់ប៊ូសាន

តារាចម្រៀងស្រី Sandara Park

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]