ម៉ាឌីវ៖ ក្រោយស្រលាញ់គ្នាអស់រយៈពេល៥ឆ្នាំ Ice Apitsada បានប្រកាសចែកផ្លូវគ្នាជាមួយអតីតមិត្តប្រុស ហើយរឿងរ៉ាវនេះ ក៏បានធ្វើឲ្យមហាជនជាច្រើន មានការភ្ញាក់ផ្អើលជាខ្លាំង ដោយមិននឹកស្មានថា ស្នេហារបស់ពួកគេ អាចឈានដល់ដំណាក់កាលបែបនេះសោះ។

ទន្ទឹមជាមួយគ្នានេះដែរ បន្ទាប់ពីបានឆ្លងកាត់មេរៀនស្នេហាដ៏កម្សត់នេះរួចមក តារាសម្ដែងស្រី និងជាពិធីការិនី កញ្ញា Ice Apitsada តែងតែចំណាយពេលវេលារបស់ខ្លួន នាពេលសម្រាកពីការងារ ទៅធ្វើការដើរលេងលំហែកាយ និងចិត្តជារឿយៗផងដែរ។

ជាក់ស្តែង កាលពីពេលប៉ុន្មានថ្ងៃមុននេះ កញ្ញា Ice Apitsada ក៏បានធ្វើដំណើរកម្សាន្តយ៉ាងសប្បាយរីករាយ ជាមួយនឹងក្រុមមិត្តភក្តិជាច្រើននាក់ នៅលើដែនកោះម៉ាឌីវផងដែរ។ លើសតែពីនោះទៅទៀត តារាស្រីរូបនេះក៏មិនភ្លេចធ្វើការចែកចាយនូវកម្រងរូបភាពស្អាតៗនៅទីនោះ ជូនមកកាន់អ្នកគាំទ្ររបស់ខ្លួន ថែមទៀតផង។

តែយ៉ាងណាមិញ ទោះបីជា នាពេលបច្ចុប្បន្ន តារាស្រី Ice Apitsada មិនទាន់អាចស្វែងរកឃើញដៃគូស្នេហាថ្មី ដែលសាកសមជាមួយនឹងរូបនាងបាននៅឡើយក៏ពិតមែន ប៉ុន្តែនាង ក៏បានព្យាយាមប្រើប្រាស់ជីវិតម្នាក់ឯង នាពេលនេះ បានយ៉ាងល្អប្រសើរជានិច្ចផងដែរ៕

ចង់ជ្រាបច្បាស់ សូមទស្សនាបណ្ដុំរូបភាពខាងក្រោមនេះ៖ 

Ice Apitsada
Ice Apitsada
Ice Apitsada
Ice Apitsada
Ice Apitsada
Ice Apitsada ​និងក្រុមមិត្តភក្តិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]