យោងតាមប្រភពព័ត៌មានពីគេហទំព័រ ដឺសាន់ របស់ប្រទេសអង់គ្លេសបានឲ្យដឹងថា អតីតកីឡាករកំពូល របស់ក្លឹប Man Utd និងក្រុមជម្រើសជាតិ អង់គ្លេស David Beckham អាយុ ៣៧ឆ្នាំ បានផ្លាស់ទៅក្លឹបថ្មីហើយ ពីក្លឹបនៅលីករបស់សហរដ្ឋអាមេរិក LA Galaxy មកលេងអោយ ក្លឹបនៅលីកប្រទេស បារាំង Paris St Germain វិញម្តង ក្នុងកិច្ចសន្យារយៈពេល ៥ខែ។

Beckham ត្រូវបានស្វាគមន៍ ដោយប្រិយមិត្តគាំទ្រ រាប់រយនាក់ផងដែរ នៅពេលការមកដល់ ទីក្រុង ប៉ារីស របស់គាត់។ ប្រភពព័ត៌មានបានឲ្យដឹងទៀតថា ប្រាក់ឈ្នួលដែលបានមក កីឡាករ David Beckham នឹងបរិច្ចាគអោយទៅ មូនិធិកុមារ នៅទីនោះទាំងអស់តែម្តង។ កីឡាករ Beckham បានបង្ហើបប្រាប់ឲ្យដឹងថា ក្នុងមួយសប្តាហ៍គាត់ទទួលបានប្រាក់ឈ្នួល ១៥០.០០០ផោន ហើយគាត់នឹងបង្វែរប្រាក់ដែលគាត់រកបាននេះ ទៅកាន់មូនិធិ កុមារ ក្នុងទីក្រុងនេះ តែម្តង។ គាត់បានបន្ថែមទៀតថា ប្រាក់មិនមែនជាអ្វីដែលគាត់ចាប់អារម្មណ៍នោះទេ តែគាត់ចង់លេងអោយក្រុម ឬ ក្លឹប ដែលល្អបំផុត។

តើប្រិយមិត្តយល់យ៉ាងណាដែរ?





ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]