ភ្នំពេញ: តារាចម្រៀងបែបរ៉ក់ លោក វង្ស ដារ៉ារតនា ដែលជាអតីតបេក្ខជន The Voice Cambodia រដូវការទី១ ត្រូវបានមហាជនស្គាល់តាមរយៈបទ “ស៊ូឃ្លាត” ។ លើសពីនេះ មួយរយៈនេះ គេសង្កេតឃើញថា តារារូបនេះ ហាក់បីដូចជា មមាញឹកច្រើន ក្នុងអាជីពជាសិល្បៈ របស់ខ្លួនផងដែរ។

ថ្មីៗនេះ រតនា បានបង្កការភ្ញាក់ផ្អើលដល់បណ្ដា ទស្សនិកជនជាខ្លាំង ដោយបានលើកយក បទចម្រៀងបែបមរតកដើម មកច្រៀង ហើយអ្វីដែលពិសេសនោះគឺ បទចម្រៀង មួយបទនោះ ជាប្រភេទបែបល្ខោនបាសាក់។

តាមរយៈផេកហេ្វសប៊ុក របស់ផលិតកម្មរស្មីហង្សមាស បានបង្ហោះនូវបទចម្រៀងរបស់លោក ដែលមានចំណងជើងថា «យក្សចេញត្រួតកោះ» ដែលជាសំនៀងដើមរបស់លោកតា មាស សាម៉ន។ ស្របពេលនោះ តាមរយៈបទនេះដែរ បានទទួលការគាំទ្រពីសំណាក់ប្រិយមិត្តយ៉ាងខ្លាំង ដោយមានការចែករំលែក តគ្នាជាច្រើន។ អ្វីដែលរឹតតែពិសេសនោះគឺ បទ «យក្សចេញត្រួតកោះ» នេះ មានតារាស្រីល្បីៗ ប្រចាំផលិតកម្មហង្សមាស ច្រៀងបន្ទរ ដូចជា វី ឌីណែត បាន មុន្នីល័ក្ខ និង ចម្រើន សុភក្រ័្ត ទៀតផង៕

ចង់ដឹងបទនេះមានអត្ថន័យយ៉ាងណា ចូលរួមស្ដាប់ទាំងអស់គ្នា៖

លោក វង្ស ដារ៉ារតនា
លោក វង្ស ដារ៉ារតនា​ ពេលច្រៀងលើឆាក
លោក វង្ស ដារ៉ារតនា ថតជាមួយ លោក ព្រាប សុវត្ថិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]