កូរ៉េខាងត្បូង ៖ កាលពីពេលថ្មីៗកន្លងទៅនេះ PSY ម្ចាស់បទចម្រៀង Gangnam Style ដែលធ្លាប់តែសាងភាពល្បីល្បាញ កក្រើកពិភពលោក ពេលនេះស្រាប់តែបានផ្ដល់សម្ភាសន៍ថ្មីមួយ ជាមួយនឹងបណ្ដាញសារព័ត៌មានអាមេរិក Billboard និយាយអំពី តារាល្បីៗ នៅក្នុងផលិតកម្មរបស់ខ្លួន។

ក្នុងនោះដែរ PSY ក៏បាននិយាយអំពី គូស្នេហ៍ដ៏ល្បីមួយគូ នៅក្នុងវិស័យ Kpop ផងដែរ នេះគឺ Edawn និង Hyuna។ PSY បាននិយាយថា Edawn និង Hyuna ជាគូស្នេហ៍ដ៏ចម្លែក ខុសពីគូស្នេហ៍ដទៃទៀត ពួកគេតែងតែប្រើប្រាស់ ពេលវេលាហ្វឹកហាត់រាំ និងច្រៀងជាមួយគ្នា ជាការណាត់ជួប ច្រើនជាងការទៅញ៉ាំអាហារ នៅហាងថ្លៃៗទំនើបៗ។

មិនត្រឹមតែប៉ុណ្ណោះទេ អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍ បំផុតនោះគឺ នៅពេលដែលសរសេរចម្រៀង ឬតែងតែចម្រៀងម្ដងៗ ពួកគេមិនបានពិភាក្សាគ្នា ឬធ្វើវាជាមួយគ្នាទេ។ ផ្ទុយទៅវិញ គូស្នេហ៍មួយគូនៅ បែរជាធ្វើវារៀងៗខ្លួន ដើម្បីប្រកួតប្រជែងគ្នាទៅវិញ។ 

PSY ដែលជាអ្នកគ្រប់គ្រង ផលិតកម្ម P-Nation បានបង្ហាញថា រាល់ពេលដែលផ្ញើការងារ ឲ្យលោកម្ដងៗ ពួកគេតែងតែផ្ញើវា ដោយវិធីផ្សេងៗពីគ្នា ហើយលោកពិតជាស្រលាញ់ និងពេញចិត្ត វិធីដែលពួកគេកំពុងតែធ្វើនេះ ខ្លាំងណាស់៕

ទស្សនារូបភាពខាងក្រោម ៖ 

រូបភាព PSY
រូបភាព Edawn និង Hyuna
រូបភាព Edawn និង Hyuna
រូបភាព Edawn និង Hyuna

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]