សៀមរាប៖ ដើម្បីអបអរសាទរដល់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សណ្ឋាគារ បុរីអង្គររីសត និងស្ប៉ា បានធ្វើការរៀបចំតុបតែងលម្អយ៉ាងស្រស់ស្អាតទៅលើបរិវេណខាងក្នុង និងខាងក្រៅ ដោយបានដាក់តាំងបង្ហាញនូវរូបសត្វជ្រូកដ៏ធំ ដែលជារូបតំណាងប្រចាំឆ្នាំកុរ នៅចំពីមុខសណ្ឋាគារអមជាមួយក្បាច់រចនាបែបខ្មែរយ៉ាងប្រណីត និងប្លែកខុសពីឆ្នាំមុនៗ។

ការតុបតែងនៅសណ្ឋាគារ បុរីអង្គររីសត និងស្ប៉ា

គួរបញ្ជាក់ផងដែរថា ឆ្នាំនេះជាលើកទី៧ហើយ ដែលសណ្ឋាគារបានរៀបចំតុបតែងលម្អដើម្បីជាការរួមចំណែកលើកកម្ពស់ប្រពៃណី និងវប្បធម៌ខ្មែរ ហើយថែមទាំងលើកសោភ័ណភាពក្រុងសៀមរាបឱ្យកាន់តែមានភាពស្រស់បំព្រងជាមួយនឹងភ្លើងចម្រុះពណ៌នាពេលរាត្រី។ ទាំងនេះជាឱកាសមួយ ដែលធ្វើឲ្យសណ្ឋាគារបុរីអង្គរ បានផ្សព្វផ្សាយអំពីភាពស្រស់ស្អាតរបស់ទីក្រុងទៅដល់ភ្ញៀវជាតិ និងអន្តរជាតិឱ្យអញ្ជើញមកទស្សនាកម្សាន្តនៅក្នុងទឹកដីអង្គរ ខេត្តសៀមរាប ផងដែរ។

ការតុបតែងនៅសណ្ឋាគារ បុរីអង្គររីសត និងស្ប៉ា

ដើម្បីឲ្យការស្នាក់នៅក្នុងកំឡុងពេលដំណើរកម្សាន្តរបស់អ្នក និងក្រុមគ្រួសារកាន់តែមានភាពសុខដុមរមនានាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ សណ្ឋាគារ បុរីអង្គរ ក្នុងខេត្តសៀមរាបមានការបញ្ចុះតម្លៃបន្ទប់ស្នាក់នៅជូនដល់អតិថិជនខ្មែរ ត្រឹមតែ ៦០ ដុល្លារប៉ុណ្ណោះ ចាប់ពីថ្ងៃទី ១២ ដល់ ថ្ងៃទី ២០ ខែមេសា ឆ្នាំ២០១៩។
កម្មវិធីពិសេសនេះផ្តល់ជូនៈ
• សម្រាប់បន្ទប់ស្នាក់នៅក្នុងមួយយប់ចំនួន ២ នាក់
• អាហារពេលព្រឹក (buffet) ជារៀងរាល់ថ្ងៃ
• បញ្ចុះតម្លៃ ៣០% លើការប្រើប្រាស់សេវាកម្មស៉្បា
• បញ្ចុះតម្លៃ ៣០% លើការបរិភោគអាហារនិងភេសជ្ជៈ
• បញ្ចុះតម្លៃ ៣០% លើ Culture Night
• ការប្រើប្រាស់អាងហែលទឹក, ស្ទីម, សូណា, ចាគូស៊ីទឹកក្តៅទឹកត្រជាក់ និងបន្ទប់ហាត់ប្រាណ
• ប្រើប្រាស់សេវាកម្ម អ៊ីនធើណែត
• សូមរួសរាន់ឡើង!!! ចំនួនបន្ទប់ផ្តល់ជូនមានកំណត់
• សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងមកលេខៈ ០១៥ ៤៣០ ២២២ | ០១៥ ៤២៩ ២២២ ៕
• facebook.com/boreiangkorresort 

សណ្ឋាគារ បុរីអង្គររីសត និងស្ប៉ា
ការតុបតែងនៅសណ្ឋាគារ បុរីអង្គររីសត និងស្ប៉ា
ការតុបតែងនៅសណ្ឋាគារ បុរីអង្គររីសត និងស្ប៉ា
ការតុបតែងនៅសណ្ឋាគារ បុរីអង្គររីសត និងស្ប៉ា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]