កូរ៉េខាងត្បូង៖ បច្ចុប្បន្ននេះ ក្រុមចម្រៀងកូរ៉េនារី BLACKPINK កំពុងតែក្លាយជាក្រុម Kpop ដែលមានឈ្មោះល្បីល្បាញខ្លាំង មិនថាក្នុងនិងក្រៅប្រទេស ជាមួយConcept Girl Crush បែបជានារីកាចៗ ដែលធ្វើឲ្យអ្នកគាំទ្រពេញចិត្តនឹងស្ទីលរបស់ពួកគេយ៉ាងខ្លាំង។

ដោយឡែក បើក្រឡេកមកមើល សកម្មភាពក្រៅឆាក របស់សមាជិកម្នាក់គឺនាង Jennie នៅក្នុងក្រុម BLACKPINK វិញ បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះថាសកម្មភាពសមាជិករូបនេះ មិនមានភាពរឹងមាំ បែបកាចៗ ដូចនឹងអ្វីដែលនាងសម្តែងនៅលើឆាកនោះទេ ប៉ុន្តែរូបនាងបែរជាមនុស្សដែលឆាប់ភ័យ និងស្លន់ជាមួយសម្លេងរំខានខ្លាំងៗ ឬក៏ការពញ្ញាក់ដោយអ្វីមួយដែលនាងមិនដឹងខ្លួន។

យ៉ាងណាមិញ សម្រាប់ការចាប់ផ្តើមអាជីពសិល្បៈជាតារាចម្រៀងរយៈពេល ៣ ឆ្នាំមកនេះ អ្នកគាំទ្របានសង្កេតឃើញសកម្មភាពរបស់ Jennie ក្រៅឆាកជាច្រើនកន្លែង ដែលរូបនាងមានការភ័យស្លន់ស្លោរ ដែលធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ថា Jennie ពិតជាមនុស្សដែលពូកែភ័យខ្លាំងណាស់។ ហើយមិនត្រឹមតែប៉ុណ្ណោះ ក្រោយពីឃើញសកម្មភាពបែបនេះហើយ អ្នកគាំទ្រ មិនអាចសម្រេចចិត្ត ថាគួរតែសើច ឬអាណិត Jennie នោះទេ៕

កុំឲ្យខាតពេលយូរ ចង់ដឹងថា Jennie មានសកម្មភាពភិតភ័យយ៉ាងណាខ្លះនោះ តោះទស្សនាវីដេអូខាងក្រោម៖

Jennie
Jennie
Jennie
Jennie

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]