ភ្នំពេញ៖ មួយរយៈពេលមុននេះ មានការភ្ញាក់ផ្អើល និងពេញចិត្តយ៉ាងខ្លាំង ក្រោយជនជាតិបរទេសមួយគូបានស្រលាញ់ជាមួយនឹងវប្បធម៌ ក៏ដូចជាឈុតប្រពៃណីខ្មែរ បានកាន់ដៃនាំគ្នាថតPre Wedding នៅខ្មែរ ដែលទទួលបានការកោតសរសើរយ៉ាងខ្លាំង ពីអ្នកលេងបណ្តាញសង្គម។

តែពេលនេះកាន់តែ គួរឲ្យសរសើរខ្លាំងជាងទៅទៀត ព្រោះថាបុរសជនជាតិបារាំង មានគណនីហ្វេសប៊ុកឈ្មោះ Uriah Lyford បានធ្វើការបង្ហោះនូវវីដេអូមួយដែលបង្ហាញពីការស្រលាញ់ សិល្បៈខ្មែរ ដែលពួកគេបាននាំគ្នាចំណាយពេលដ៏មានតម្លៃ នាំគ្នាហត់រាំបទចម្រៀងប្រពៃណីខ្មែរ។

តាមរយៈកាយវិការរាំរបស់ពួកគេ ជាមួយឈុតសម្លៀកបំពាក់ចងក្បិន យ៉ាងប្លែកបែបនេះ ធ្វើឲ្យអ្នកលេងបណ្តាញសង្គមជាច្រើនមានការកោតសរសើរដល់ពួកគេយ៉ាងខ្លាំង ដែលទោះបីជាជនជាតិបរទេសយ៉ាងណាក្តី តែពិតជាមានចិត្តស្រលាញ់ ចង់រាំ ចង្វាក់ប្រពៃណីខ្មែរផងដែរ។

ទន្ទឹមនឹងនេះដែរ វីដេអូ ក៏ដូចជាសកម្មភាពរបស់ពួកគេ បានធ្វើឲ្យអ្នកលេងហ្វេសប៊ុកបាននាំគ្នាចាប់អារម្មណ៍ និងមានការស៊ែរតៗគ្នា សរសើរដល់ពួកគេគ្រប់គ្នាតែម្តង៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ៖ 

លោកUriah Lyford និងភរិយាដែលស្រលាញ់វប្បធម៌ខ្មែរ
លោកUriah Lyford និងភរិយាដែលស្រលាញ់វប្បធម៌ខ្មែរ
លោកUriah Lyford បង្រៀនជនជាតិបរទេសដទៃរាំចង្វាក់ខ្មែរ
លោកUriah Lyford បង្រៀនជនជាតិបរទេសដទៃរាំចង្វាក់ខ្មែរ
ជនជាតិបរទេសរាំចង្វាក់ខ្មែរ
ជនជាតិបរទេសរាំចង្វាក់ខ្មែរ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]